រំលឹក​រឿង​រំជួល​ចិត្ត កីឡាករ​រត់​ប្រណាំង​របួស​​តែ​ឪពុក​ជួយ​គ្រា​ដើរ​ទាំង​ទឹក​ភ្នែក​រហូត​ដល់​ទី


រំលឹក​រឿង​រំជួល​ចិត្ត កីឡាករ​រត់​ប្រណាំង​របួស​​តែ​ឪពុក​ជួយ​គ្រា​ដើរ​ទាំង​ទឹក​ភ្នែក​រហូត​ដល់​ទី

កាល​ឆ្នាំ​១៩៩២​ ​កីឡាករ​រត់​ប្រណាំង​សញ្ជាតិ​​អង់គ្លេស​ Derek Redmond ​បាន​ចូល​​រួម​ប្រកួត​ប្រជែង​រត់​ប្រណាំង​ចម្ងាយ​៤០០​ម៉ែត្រ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡា​​អូឡាំពិក នៅ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ ដែល​ជា​​ក្ដី​ស្រមៃ​មួយ​ដ៏​ធំ​ក្នុង​ជីវិត​​របស់​គេ។

 

រំលឹក​រឿង​រំជួល​ចិត្ត កីឡាករ​រត់​ប្រណាំង​របួស​​តែ​ឪពុក​ជួយ​គ្រា​ដើរ​ទាំង​ទឹក​ភ្នែក​រហូត​ដល់​ទី

 

​​តែ​​សំណាង​អាក្រក់​ ចាប់​ផ្ដើម​ប្រកួត​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ស្រាប់​តែ​ Redmond​ ​​​បាន​រង​របួស​សរសៃពួរ។ ពេល​នោះ កីឡាករ​រូប​នេះ​ដឹង​ខ្លួន​ថា​ សុបិន​របស់​ខ្លួន​អាច​នឹង​បាត់​បង់​ហើយ ប៉ុន្តែ​​ជំនួស​ឲ្យ​ភាព​សោក​ស្ដាយ កីឡាករ​រូប​នេះ​នៅ​តែ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ទាំង​មាន​អាការៈ​ឈឺចាប់​ និង​នៅ​តែ​បន្ត​រត់​ជើង​១​​ទៅ​មុខ​ ដើម្បី​ដល់​គោលដៅ។

 

​រី​ឯ​ឪពុក​របស់​ Redmond ដែល​អង្គុយ​​ឈរ​មើល​កូន​ជាមួយ​ទស្សនិកជន​ជា​ច្រើន​នាក់​ទៀត​ ​ក្រោយ​ឃើញ​កូន​ជួប​សភាព​បែប​​នោះ ក៏​ស្ទុះ​ជ្រែក​​មន្ត្រី​អាជ្ញាកណ្ដាល ដើម្បី​ជួយ​គ្រា​កូន​ប្រុស​របស់​ខ្លួន​ដើរ​ទាំង​ទឹកភ្នែក​ឆ្ពោះ​ទៅ​​ដល់​​ទី។

 

រូបភាព​ និង​ទិដ្ឋភាព​​ឪពុក​​គ្រា​កូន​ប្រុស​ ដើរ​ដល់​ទី​ក្នុង​ការ​ប្រកួត​នោះ ​បាន​ក្លាយ​ជា​ទិដ្ឋភាព​ដ៏​ក្ដុកក្ដួល​បំផុត​មួយ ដែល​បាន​​កត់ត្រា​ទុក​ក្នុង​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក ​ឆ្នាំ​១៩៩២ និង​ជា​ទិដ្ឋភាព​មួយ​ជួយ​បង្រៀន​​មនុស្ស​​​ឲ្យ​​ចេះ​តស៊ូ​ទោះ​មាន​រឿង​លំបាក ឬ​ជួប​ឧបសគ្គ​យ៉ាង​ណា​ ក៏​ត្រូវ​តែ​តស៊ូ​ដើម្បី​​អាច​​ដល់​គោលដៅ៕

 

​​​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ ជប៉ុន​ បង្ហាញ​គម្រោង​កីឡដ្ឋាន​ថ្មី ត្រៀម​អូឡាំពិក​ឆ្នាំ​២០២០

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc