នាយ ពាក់​មី ពិបាកចិត្ត​រឿង​មិនដឹងថា គួរ​ទុក​ក្រុម ឬ​ រំសាយក្រោយពី​មានការ​រិះគន់​ធ្ងន់ៗ​

នាយ ពាក់​មី ជា​ប្រធាន​ក្រុម​កំប្លែង ជា​តារា​កំប្លែង តារាចម្រៀង តារា​សម្តែង និង ជា​អ្នកដឹកនាំ​រឿង​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ទូរទស្សន៍ CTN ដែល​ទស្សនិកជន​ស្ទើរតែ​ទូទាំងប្រទេស​បាន​ស្គាល់​ច្បាស់​នោះ ពេលនេះ លោក​បាន​បញ្ចេញ​សារ​ពិបាកចិត្ត​ពី​រឿង តើ​គួរ​រំសាយ​ក្រុម​កំប្លែង​របស់​នាយ ឬក៏​គួរ​ទុក​បន្ត ស្រប​ពេលដែល​ក្រុម កំប្លែង​របស់​នាយ​កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​រិះគន់​ធ្ងន់ៗ​ថា ជា​ក្រុម​កំប្លែង​អសីលធម៌ និង ថោកទាប​បំផុត​រួចមក​។​

នាយ ពាក់​មី ពិបាកចិត្ត​រឿង​មិនដឹងថា គួរ​ទុក​ក្រុម ឬ​ រំសាយក្រោយពី​មានការ​រិះគន់​ធ្ងន់ៗ​

​យោងតាម​ទំព័រ Page ជា​ផ្លូវការ​របស់​នាយ​ពាក់​មី ដែលជា​ប្រធាន​ក្រុម​កំប្លែង​ខាងលើនេះ លោក​បាន​រៀបរាប់​ពី អារម្មណ៍​ពិបាក​ចិត្តនឹង​ពាក្យរិះគន់​នេះ​ថា « ពិបាកចិត្ត​ណាស់​បងប្អូន​អើយ រាល់ថ្ងៃ​ក្រុម​ខ្ញុំ​ខំ​លេង​កំប្លែង​ឱ្យ​បង​ប្អូន​បាន​សប្បាយ​សើច​កម្សាន្ត តែ​បែរ​បាន​មកវិញ​នៅ​ពាក្យ​ជេរប្រមាថ​មើលងាយ ខុស​ខុស​ខុស តើ​ឱ្យ​យើងខ្ញុំ​លេង​ពីអ្វី​ទៅ តើ​កំប្លែង​បែបណា​ទៅ​ដែល​ធ្វើ​បងប្អូន​សើច​ត្រូវចិត្ត​ទាំងអស់​អត់​ខុស​នោះ ខ្ញុំ​ចង់​ណាស់​តែ​ការ​និយាយ ឬ​កាយវិការ​ឱ្យ​មនុស្ស​រាប់លាន​នាក់​សើច រាល់ថ្ងៃ​មិនឱ្យ​ខុស​វា​ពិបាក​ណាស់ តើ​ក្រុម​ខ្ញុំ​ត្រូវ​រំសាយ​ ឬ ​លេង​បន្តរ​ទៀត​។ ពាក្យ​កំប្លែង បើ​និយាយ​ធម្មតា​ម៉េច​នឹង​សើច ហឺ​! »​។​

នាយ ពាក់​មី ពិបាកចិត្ត​រឿង​មិនដឹងថា គួរ​ទុក​ក្រុម ឬ​ រំសាយក្រោយពី​មានការ​រិះគន់​ធ្ងន់ៗ​

​ការរិះគន់​ធ្ងន់ៗ​ពី​ទស្សនិកជន ហើយ​រហូត​ធ្វើឱ្យ​នាយ​ពាក់​មី​ដែលជា​ប្រធាន​ក្រុម​កើតទុក្ខ​តប់ប្រមល់​ក្នុង​ចិត្ត​នេះ គឺ ក្រោយ​ពេលដែល​ក្រុម​របស់​នាយ​បាន​សម្តែង​រឿង​កំប្លែង​ខ្លី​មួយ​ក្រោម​ចំណងជើង​ថា​«​ល្បិច​ថ្មី​» កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៦​កន្លងមកនេះ ដែល​នៅក្នុង​ឈុត​ឆាក​នៃ​សាច់រឿង​នោះ គឺ​ទស្សនិកជន​បាន​ប្រតិកម្ម​ខ្លាំង​ទៅ លើ​ការសម្តែង​របស់​នាយ​ក្រូច​ជាមួយ​ប្រពន្ធ​នាយ​តាក់ស៊ី ដែលមាន​ឈុត​ឆាក​ឱបរឹត​គៀប​ជើង​ហាក់​មិន​សម ទំនង​ទាល់តែសោះ​សម្រាប់​ភ្នែក​ទស្សនិកជន ហើយ​បើតាម​មើលទៅ នាយ តាក់ស៊ី មាន​អារម្មណ៍​មួរ​ម៉ៅ​មិន​ស្ទើរ​​ទេ​នៅពេល​ដែលមាន​បុរស​ផ្សេង​មក​ឱបរឹត​ប្រពន្ធ​ខ្លួន​នោះ​។​

នាយ ពាក់​មី ពិបាកចិត្ត​រឿង​មិនដឹងថា គួរ​ទុក​ក្រុម ឬ​ រំសាយក្រោយពី​មានការ​រិះគន់​ធ្ងន់ៗ​

​ក្រោយពី​មានការ​រិះគន់ និង បានបង្ហាញ​ពី​អារម្មណ៍​ពិបាកចិត្ត​ពី​សកម្មភាព​នៃ​ការសម្តែង​របស់ខ្លួន​រួចមក នាយ ពាក់​មី ក៏បាន​ធ្វើការ​បង្ហោះ​ផងដែរ​នូវ​វីដេអូ​ខ្លី​មួយ​ដើម្បី​បញ្ជាក់ថា សមាជិក​ក្រុម​នាយ​គឺ​មិនមាន​បញ្ហា​ល្អក់កករ ពី​រឿង​ដែល​ប៉ះពាល់​ខ្លួនប្រាណ​គ្នា​នោះទេ គឺ​ពួកគេ​ស្រឡាញ់គ្នា​ដូចជា​បងប្អូន​ហើយ​រាល់​ទង្វើ​ដែល​ធ្វើ​គ្រប់យ៉ាង​គឺ គ្រាន់តែ​ចង់ឱ្យ​ទស្សនិកជន​បាន​សើច​សប្បាយចិត្ត​តែប៉ុណ្ណោះ​៕ ភូមិន្ទ

នាយ ពាក់​មី ពិបាកចិត្ត​រឿង​មិនដឹងថា គួរ​ទុក​ក្រុម ឬ​ រំសាយក្រោយពី​មានការ​រិះគន់​ធ្ងន់ៗ​

នាយ ពាក់​មី ពិបាកចិត្ត​រឿង​មិនដឹងថា គួរ​ទុក​ក្រុម ឬ​ រំសាយក្រោយពី​មានការ​រិះគន់​ធ្ងន់ៗ​

នាយ ពាក់​មី ពិបាកចិត្ត​រឿង​មិនដឹងថា គួរ​ទុក​ក្រុម ឬ​ រំសាយក្រោយពី​មានការ​រិះគន់​ធ្ងន់ៗ​

 

សូមបងប្អូនមេត្តាទស្សនាវីដេអូនេះ អោយចប់ដើម្បីដឹងពីកាពិតក្នុងក្រុមយើងខ្ញុំ កុំអោយបងប្អូនយល់ច្រឡំ សូមអគុណ។

Posted by Pek Mi CBS on Monday, January 4, 2016