រុក្ខជាតិពុល បើ​អ្នក​ប្រទះ​ឃើញ គួរ​​កុំ​ប៉ះ​ពាល់​ ជៀសវាង​គ្រោះថ្នាក់​

រុក្ខជាតិពុល បើ​អ្នក​ប្រទះ​ឃើញ គួរ​​កុំ​ប៉ះ​ពាល់​ ជៀសវាង​គ្រោះថ្នាក់​

រុក្ខជាតិ​ជា​ច្រើន​ ដែល​ដុះ​តាម​តំបន់​ព្រៃ ដុះ​ក្នុង​សួន​ច្បារ ដែល​​អ្នក​បានឃើញដោយចៃដន្យ តែមិន​ស្គាល់​ច្បាស់ គួរ​កុំ​ប៉ះពាល់​វា ព្រោះ​មាន​រុក្ខជាតិ​ខ្លះ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន ដោយ​សារ​សារជាតិ​​ពុល​របស់​វា។ តាម​រយៈ​វិបសាយ BBC រុក្ខជាតិ​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​រុក្ខជាតិ​គ្រោះ​ថ្នាក់​បំផុត​ក្នុង​លោក​ ដែល​​មាន​ដូច​ជា៖ ​​

 

រុក្ខជាតិពុល បើ​អ្នក​ប្រទះ​ឃើញ គួរ​​កុំ​ប៉ះ​ពាល់​ ជៀសវាង​គ្រោះថ្នាក់​
 

១. រុក្ខជាតិ Monkshood ឬ Aconitum napellus

ជា​រុក្ខជាតិ​​មួយ​ប្រភេទ​​ដែល​​មាន​ជាតិ​ពុល​ខ្លាំង​ចេញ​ពី​ឫស​និង​ស្លឹក​​របស់​វា។ សារធាតុ​ពុល Neurotoxin ក្នុង​រុក្ខជាតិ​នេះ​អាច​ជ្រាប​ចូល​ក្នុង​ខ្លួន​តាម​ស្បែក​ និង​បង្ក​ជា​អាការៈ​ពុល​ដំបូង ដោយ​ស្កៀប​​រមាស់​ខ្លួន ប្រសិន​បើ​​បរិភោគ​វា​ នឹង​បង្ក​​ឲ្យ​ក្អួត និង​រាគ។

 

រុក្ខជាតិពុល បើ​អ្នក​ប្រទះ​ឃើញ គួរ​​កុំ​ប៉ះ​ពាល់​ ជៀសវាង​គ្រោះថ្នាក់​
 

២. រុក្ខជាតិ​ Giant hogweed Heracleum mantegazzianum

 

ជា​រុក្ខ​ជាតិ​ដាំ​លម្អ​សួន​ច្បារ ប៉ុន្តែ​វា​​​ធ្វើ​​ឲ្យ​អ្នក​ពុល​​ប្រសិន​បើ​បរិភោគ​​ប៉ះ​​វា​ដោយ​ចៃដន្យ។ រុក្ខជាតិ​​នោះ អាច​​បង្ក​ឲ្យ​ខូច ក្រពះ​ និង​ពោះ​វៀន ហើយ​ជាតិ​ពុល​របស់​វា​​​ធ្វើ​ឲ្យ​អត្រា​ចង្វាក់​បេះ​ដូង​ថយ​ចុះ និង​បង្ក​គ្រោះ​ថ្នាក់​ឲ្យ​បាត់​ជីវិត​បាន។

 

រុក្ខជាតិពុល បើ​អ្នក​ប្រទះ​ឃើញ គួរ​​កុំ​ប៉ះ​ពាល់​ ជៀសវាង​គ្រោះថ្នាក់​
 

៣. រុក្ខជាតិ Giant hogweed

ជា​រុក្ខជាតិ​ដែល​សំបូរ​​ដុះ​តាមនៅ​តំបន់ ​ប្រទេស​អាមេរិក​ខាង​ត្បូង Giant hogweed ​ជា​រុក្ខជាតិ​​ដែល​បង្ក​ឲ្យ​ស្បែក​​រលាក​ធ្ងន់ធ្ងរ​បាន​។ ប្រសិន​បើ​ប៉ះ​ពាល់​វា​ផ្ទាល់ រួច​ត្រូវ​នឹង​ពន្លឺ​​ថ្ងៃ និង​បង្ក​ជា​​ការ​រលាក​ស្បែក​ខ្លាំង​បាន។ ប្រសិន​​​​ប្រទះ​ឃើញ​ រុក្ខជាតិ​នោះ គឺ​គេ​ហាម​មិន​ឲ្យ​ដុត​វា​ចោល​ទេ ព្រោះ​ផ្សែង​​ពុល​ចេញ​ពី​រុក្ខជាតិ​នោះ​អាច​បង្ក​ឲ្យ​ មនុស្ស​​មើល​មិន​ឃើញ​មួយ​រយៈ (ខ្វាក់) និង​ប៉ះ​ពាល់​ផ្លូវ​​ដង្ហើម​​ធ្ងន់ធ្ងរ។

 

រុក្ខជាតិពុល បើ​អ្នក​ប្រទះ​ឃើញ គួរ​​កុំ​ប៉ះ​ពាល់​ ជៀសវាង​គ្រោះថ្នាក់​
 

៤. ផ្លែ​ Manchineel

ជា​​ផ្លែ​រុក្ខជាតិ​តូច​ៗ​​​ដែល​មាន​រាង​ស្រដៀង​នឹង​ផ្លែ​ប៉ោម ដែល​ប្រជាជន​អេស្ប៉ាញ​​បាន​ឲ្យ​ឈ្មោះ​វា​ថា ផ្លែ​ប៉ោម​តូច​នៃ​សេចក្ដី​ស្លាប់។ ពេល​អ្នក​ប៉ះ​វា គឺ​មិន​បង្ក​​ជា​គ្រោះ​ថ្នាក់​ រោល​រលាក​អ្វី​នោះ​ទេ ប៉ុន្តែ​បើ​បរិភោគ​វា គឺ​ធ្វើ​​ឲ្យ​ក្អួត​ចង្អោរ និង​ចុក​រាគ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ទៀត​ផង។

 

រុក្ខជាតិពុល បើ​អ្នក​ប្រទះ​ឃើញ គួរ​​កុំ​ប៉ះ​ពាល់​ ជៀសវាង​គ្រោះថ្នាក់​
 

៥. សណ្ដែក Castor oil

ជា​សណ្ដែក​គ្រាប់​ស្វិត ដែល​ច្រើន​ដុះ​លូត​លាស់​ក្នុង​តំបន់​ត្រូពិក។ ប្រសិន​បរិភោគ​វា​ដោយ​ការ​ទំពា នោះ​អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដោយ​សារធាតុ​ពុល។ សណ្ដែក​ Castor oil ត្រូវ​គេ​​ច្នៃ ជា​គ្រឿង​លំអ ដោត​ជា​កង​ដៃ ឬ​​ជា​គ្រឿង​លំអ​ឧបករណ៍​ផ្សេង​ៗ​ជា​ដើម៕

 

រុក្ខជាតិពុល បើ​អ្នក​ប្រទះ​ឃើញ គួរ​​កុំ​ប៉ះ​ពាល់​ ជៀសវាង​គ្រោះថ្នាក់​
 

 

ចុចអាន៖ ដាំ​រុក្ខជាតិ​បៃតង​ក្នុង​ការិយាល័យ​​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​​