ប្រយ័ត្ន! ចំពោះការហូរឈាមពេលមានផ្ទៃពោះក្នុងត្រីមាសដំបូង

ក្នុងរយៈពេល ៩ខែនៃការពរពោះ អ្នកម្តាយ​ត្រូវឆ្លងកាត់រឿង​ល្អ និងរឿង​អាក្រក់ជាច្រើន។ បំរែបំរួល​ផ្លូវកាយ និងផ្លូវចិត្ត​ក៏អាចកើតឡើងក្នុង​ដំណាក់កាល​ផ្សេងៗ​គ្នាផងដែរ។
អ្នកខ្លះអាច​នឹងងាយស្រួល​យកឈ្នះ ស្របពេល​ដែលអ្នកខ្លះទៀតមានការ​ពិបាកបន្តិច។ មាន​សំនួរមួយសួរថា តើលំហូរឈាម​ក្នុងត្រីមាស​ដំបូង​ជារឿងមួយ​ធម្មតាដែរទេ? លំហូរ​ឈាម និងធ្លាក់ដុំឈាម​ក្នុងត្រីមាស​ដំបូង មិនមែន​ជារឿងមួយ​ធម្មតាឡើយ។ តែទោះ​បីជាយ៉ាង​ណា បញ្ហាទាំងពីរនេះ​មិនដូចគ្នាទេ។
អាការៈធ្លាក់​ដុំឈាមតិចតួច​កើតឡើង​មិនមែន​ជាបញ្ហា​ដែលគួរឲ្យព្រួយបារម្ភ​ឡើយ។ តែទោះបីជាយ៉ាង​ណា ប្រសិនបើអ្នក​សម្គាល់មើល​ឃើញថា មានធ្លាក់ដុំឈាម​ច្រើន យល់ល្អ​គួរតែ​ទៅជួបនឹងវេជ្ជបណ្ឌិ​តផ្នែករោគស្ត្រី។
 
ប្រយ័ត្ន! ចំពោះការហូរឈាមពេលមានផ្ទៃពោះក្នុងត្រីមាសដំបូង
យល់ល្អ គួរទៅជួប​នឹងវេជ្ជបណ្ឌិត​ចំពោះរាល់​បំរែបំរួលតិចតួច​នៅក្នុងរាងកាយ​របស់អ្នក ព្រោះវានឹងផ្តល់​សុវត្ថិភាព​សម្រាប់​ទាំងកូន និង​ម្តាយ។ ម្យ៉ាងវិញទៀត លំហូរឈាមខ្លាំង អ្នក​អាច​ប្រើសំឡីអនាម័យ។ ការហូរឈាម​នេះអាចបណ្តាល​មកពីមូលហេតុ​មួយចំនួន, ខ្លះអាច​ជាបញ្ហាធ្ងន់ធ្ងរ ខ្លះទៀតអាច​នឹងមិនធ្ងន់ធ្ងរ។ ក្នុងករណីនេះ យល់​ល្អ គួរទៅ​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ។
លំហូរឈាម​ផ្សាំ
នេះជាលំហូរឈាម​មួយធម្មតា។ ក្នុងករណីខ្លះ អាចនឹងគ្មាន​ការធ្លាក់ដុំឈាម​ច្រើនទេ ហើយវា​កើតឡើងក្នុង​រយៈពេល ២-៣ម៉ោង ដល់២ថ្ងៃប៉ុណ្ណោះ។ ក្នុង​ដំណាក់កាល​ដំបូងនៃ​ការមាន​ផ្ទៃពោះ, ការ​បង្កកំណើតកើតឡើង​នៅក្នុងស្បូន ដែល​ជាពេលធ្វើឲ្យ​មានលំហូរឈាម​កើតឡើង។ ស្ត្រីជាច្រើន​មិនបាន​ដឹងថា ពួកនាង​មានផ្ទៃពោះ​ឡើយ។
ចេញឈាម​ក្រោយពេល​រួមភេទរួច
ការ​ចេញឈាម​តិចតួច​ក្រោយពេលរួមភេទ​រួចជារឿង​មួយធម្មតា។
រលូតកូន
នេះទើបជាបញ្ហា​ធ្ងន់ធ្ងរមួយ។ នេះជាការ​រលូតកូនមួយ​ដែលគួរឲ្យ​ភ័យខ្លាច។ ប្រសិនបើ​អ្នកធ្លាប់ចុក និងឈឺចាប់​ពេលមានលំហូរ​ឈាមចេញ នេះអាច​ជាករណីរលូតកូន។ គភ៌​នៅតែ​នៅក្នុង​ស្បូន ប៉ុន្តែលទ្ធផល​នៃការមានផ្ទៃពោះ​នឹងមិន​បានជោគជ័យ។ តែទោះបីជាយ៉ាងណា ប្រសិនបើ​ការឈឺចាប់​បានធូរស្បើយ ហើយ​ក្រោយការ​ពិនិត្យ​បាន​បង្ហាញថា ស្បូន​ទទេគ្មាន​អ្វីឡើយ នេះបញ្ជាក់​ថា ការរលូត​កូនយ៉ាង​ពិតប្រាកដ។
កូន​ក្រៅស្បូន
នៅពេលដែល​ការបង្កកំណើត​នៅក្រៅស្បូន តែបែរ​ជានៅក្នុង​ដៃស្បូន គេនិយាយ​ថា នេះជាករណីកូន​ក្រៅស្បូន។ ជាការពិតណាស់ វាជាករណី​ដែលគ្រោះថ្នាក់​បំផុត។ នៅពេល​ការបង្កកំណើត​កាន់តែធំ​ឡើង ដៃស្បូន​អាចនឹងផ្ទុះ​បែក ដូច្នេះវាអាចប៉ះពាល់​ដល់អាយុជីវិត​ទាំងម្តាយ និងកូន។
ដុះដុំសាច់ក្នុងផ្ទៃពោះ
នេះជាបញ្ហាការមានផ្ទៃពោះ​ខុសប្រក្រតី ព្រោះជាលិកាលូតលាស់​ខុសធម្មតា​នៅខាងក្នុងស្បូន។ វាជាការដុះដុំសាច់ ដែលអាច​បណ្តាលមក​ពីបញ្ហាអរម៉ូនមួយ​ចំនួន តែមិន​ប៉ះពាល់​ដល់អាយុជីវិត​ឡើយ។ វាជាករណីមួយ​ដ៏កម្រណាស់ ដែលដុំសាច់​ទាំងនេះក្លាយ​ជាជំងឺមហារីក។
អូវុលងាប់
ហើយនេះ​ក៏ត្រូវបានគេទទួល​ស្គាល់ថា អំប្រ៊ីយ៉ុង​ងាប់, អំប្រ៊ីយ៉ុងមិន​អាចលូតលាស់​នៅក្នុងទីតាំង​មួយត្រឹមត្រូវ។ នេះដោយសារតែ​ភាពមិនប្រក្រតី​របស់អំប្រ៊ីយ៉ុង។
ការស្លាប់​របស់ទារក
នៅពេលការលូតលាស់​របស់គភ៌​ងាប់នៅក្នុងស្បូន, វាជាករណី​ទារកស្លាប់។ នេះអាច​កើតឡើង​ដូចគ្នានឹង​ការរលូតកូនដែរ។ ឱកាស​នៃការស្លាប់​របស់ទារក​មាន​ច្រើន​ក្នុងត្រីមាស​ដំបូង ហើយ​កម្រនឹងកើត​ឡើង​ក្នុងត្រីមាសទី ២ និងទី ៣ណាស់៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រយ័ត្ន! ចំពោះការហូរឈាមពេលមានផ្ទៃពោះក្នុងត្រីមាសដំបូង