មេបក្ស​ប្រឆាំង​នៅ​ស៊ី​រីនឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​

​ប៉េកាំង​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​ថ្លែងថា ប្រធាន​ក្រុមចម្រុះ​ជាតិ​ស៊ី​រី ដែលជា​បក្សប្រឆាំង​នៅ​ស៊ី​រី លោក Khaled Khoja នឹងធ្វើ​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​ចិន ចាប់​ពីថ្ងៃ​អង្គារ ដល់​ថ្ងៃ​សុក្រ​ខាងមុខ​។​នេះ​បើ​យោង​សារព័ត៌មាន Xinhua​។​

​រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi នឹងធ្វើ​ជំនួប​ជាមួយ​លោក Khaled Khoja ក្នុងអំឡុង​ពេលដែល​លោក ស្នាក់អាស្រ័យ​នៅក្នុង​រដ្ឋធានី Beijing ដើម្បី​បង្កើន​ការដោះស្រាយ​ផ្នែក​នយោបាយនៅក្នុង​ប្រទេស​ស៊ី​រី​។ ដំណើរ​ទស្សនកិច្ច​នេះលោក Khaled Khoja ត្រូវបាន​អញ្ជើញ​ដោយ ស្ថាប័ន​កិច្ចការបរទេស​របស់​ប្រជាជន​ចិន​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi បានធ្វើ​កិច្ចពិភាក្សា​ការងារ​ជាមួយនឹង ឧបនាយករដ្ឋមន្ត្រី​ស៊ី​រី និង​ជា​រដ្ឋមន្ត្រីការបរទេស​ស៊ី​រី លោក Walid al-Moallem នៅក្នុង​រដ្ឋធានី Beijing ដើម្បី​ពិភាក្សា​ការងារ​នយោបាយ នៅក្នុង​ប្រទេស​ស៊ី​រី​ផងដែរ​៕

មេបក្ស​ប្រឆាំង​នៅ​ស៊ី​រីនឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​