អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អ៊ីរ៉ង់​

អា​រ៉ា​ប៊ី​សា​អូឌីត​៖​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បានប្រកាស​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ក្រោយពី​មានការ​វាយប្រហារ​លើ​ក្រុម​បេសកម្ម​ការទូត​របស់ខ្លួន ហើយ​បានស្នើ​ឲ្យ​មន្ត្រីការទូត ជនជាតិ​អ៊ីរ៉ង់​ទាំងអស់ ចាកចេញ​ក្នុង​រយៈពេល​៤៨​ម៉ោង​។ នេះ​បើ​យោងតាម​សារព័ត៌មាន Xinhua​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្រុមអ្នកតវ៉ា​អ៊ីរ៉ង់​ពោរពេញ​ដោយ​កំហឹង បានធ្វើការ​វាយប្រហារ​លើ ក្រុម​បេសកម្ម​ការទូត អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​តវ៉ា​នឹង​ការកាត់ទោស​ប្រហារជីវិត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត លើ​បុគ្គល​ចំនួន​៤៧​នាក់ ដោយ​ចោទប្រកាន់​ពីបទ​ភេរវកម្ម​។​

​ដោយឡែក​រដ្ឋមន្ត្រី​ការទូត​អា​រ៉ា​ប៊ី​សា​អូឌីត លោក Adel al-Jubeir បាន​ថ្លែងថា ការវាយប្រហារ​នេះ បាន​បំពាន​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ ហើយ​បាន​ចោទប្រកាន់ថា ក្រុម​តវ៉ា​ទាំងអស់នេះ ក៏បាន​វាយប្រហារ​លើ​ស្ថានទូត សហរដ្ឋ​អាម៉េរិក និង​ចក្រភព​អង់គ្លេស​កាលពី​ពេលមុន​ផងដែរ​។ លោក​បញ្ជាក់ថា  ការវាយប្រហារ​នេះ​មិនមាន​អ្នករងរបួស​នោះទេ ដោយ​ពួកគេ​បានមក​ដល់ទី​ក្រុង Dubai សហភាព​អារ៉ាប់​រួម ដោយ​សុវត្ថិភាព​។ លោក Adel al-Jubeir បាន​ចោទប្រកាន់​ក្រុម​អាជ្ញាធរ​អ៊ីរ៉ង់​ថា មិនមាន​ការចាត់វិធានកា​រណា​មួយ ដើម្បី​ការពារ​ការវាយប្រហារ​ប្រឆាំងនឹង ស្ថានទូត​របស់ខ្លួន នៅក្នុង​ប្រទេស Tehran និង​ក្រុម​កុងស៊ុល នៅក្នុង​ទីក្រុង Mashhad របស់​អ៊ីរ៉ង់​៕

អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អ៊ីរ៉ង់​