Sadio Mane ជា​គោលដៅ​ប្រមាញ់​របស់​ក្លិប​ធំ​៣​នៅ​តំបន់​អឺរ៉ុប​

​កីឡា​៖​ខ្សែប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់ Sadio Mane របស់​ក្លិប Southampton កំពុង​ក្លាយ​គោលដៅ​ប្រមាញ់​របស់​ក្លិប​ធំៗ​៣​នៅ​តំបន់​អឺរ៉ុប​ក្នុង​ឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នេះ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​កាសែត Daily Mirror ។​

​ប្រភព​ដដែល​បន្តថា ក្លិប​ដែល​កំពុង​តាម​ប្រមាញ់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​មាន​៖ Chelsea , Bayern Munich និង​ក្លិប Manchester United ផងដែរ​ដែល​បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ការដាក់​តម្លៃ​ទិញយក​។

​    ​ទន្ទឹម​នោះ​លោក Ronald Koeman បាន​អះអាងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់វ័យ​២៣​ឆ្នាំ​រូបនេះ​គ្រោង​នឹងមិន​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​ណា​នោះទេ​នៃ​ការ​ផ្លាស់ចេញ​ក្នុងតម្លៃ​ពលកម្ម​ជាង​៣០​លាន​ផោន​នោះ​។

​    ​ដោយឡែក​កីឡាករ Sadio Mane បានន​និយាយថា Man United គឺជា​ក្រុម​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​ក្នុងការ​ជំរុញ​ដល់​កិច្ចព្រមព្រៀង​នៅពេល​ទីផ្សារ​កីឡាករ​បើក​នៅ​ខែមករា ប៉ុន្តែ​ឥឡូវនេះ​មាន ក្រុម Chelsea និង Bayern កំពុង​ប្រកួតប្រជែង​គ្នា​ដណ្តើម​រូបលោក​ផងដែរ​។

​    ​ទោះជា​យ៉ាងណា​ខ្សែប្រយុទ្ធ Mane ត្រូវបាន​គេ​រំពឹងថា នឹង​អាច​បន្ត​នៅ​ជាមួយ​ក្លិប Southampton រហូតដល់​បញ្ចប់​រដូវ​កាល​នេះ ហើយ​នឹងធ្វើ​កិច្ចពិភាក្សា​ជាមួយ​ក្រុម Southampton នៅ​សប្តាហ៍​ក្រោយនេះ​ផងដែរ​៕

Sadio Mane ជា​គោលដៅ​ប្រមាញ់​របស់​ក្លិប​ធំ​៣​នៅ​តំបន់​អឺរ៉ុប​