សម្តេចតេជោ ហ៊ុន សែន ឯកភាពឲ្យសាងសង់ស្ពាន អាកាសចំនួន០៤ ផ្សេងទៀត

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ "ស្ពានអាកាស៥មករា" នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០១៥ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមតាមសំណើ របស់សាលារាជធានីភ្នំពេញ ឲ្យសាងសង់ស្ពានអាកាសចំនួន ០៤ បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ។

ស្ពានអាកាសចំនួន ០៤ ដែល ប្រមុខរដ្ឋាភិបាលអនុញ្ញាតឲ្យសាងសង់មាន ៖

ទី១. ស្ថាបនាស្ពានអាកាស បន្តោងចំនួន ០៣ ខែ្ស ដែលមានប្រវែងសរុប ៨១០ ម៉ែត្រ និងផ្លូវក្រោមដី ០១ ខែ្សចំនួន ៦០៦ម៉ែត្រ ទទឹងពី ៥ ទៅ៧ម៉ែត្រ នៅឯចំណុច ស្ពានក្បាលថ្នល់ ចំនួន ០៣ ជាន់។ ស្ពាននេះត្រូវចំណាយទឹកប្រាក់ជាង ១០លានដុល្លារអាម៉េរិក សម្តេចបានអនុញ្ញាត ឲ្យបើកចាប់ដំណើរការសាងសង់។

ទី២ .ផ្លូវក្រោមដីស្ពាន និងកែលំអរប្រព័ន្ធចរាចរណ៍ នៅចំណុចប្រសព្វ រវាងមហាវិធីសហព័ន្ធរុស្ស៊ី និងមហាវិធីព្រះមុនីវង្ស ស្តុបមិគិសិរ មានប្រវែង ៣៤០ ម៉ែត្រ ទទឹង ១៤.៧០ ស្ថិតនៅខណ្ឌដូនពេញ ។

ទី៣. ស្ពានអាកាសប្រសព្វផ្សាដីហ៊ុយ មហាវិធីសហព័ន្ធរុស្ស៊ី ជាមួយនឹងផ្លូវលេខ ១០១៩ (ផ្លូវហាណូយ) ដោយត្រូវសាងសង់ក្របលើ មហាវិថី សហព័ន្ធរុស្ស៊ី ស្ថិតនៅខណ្ឌសែនសុខ មានប្រវែង ៦០៥ម៉ែត្រ ទទឹង១៦,៥០ ម៉ែត្រ ដែលសាងសង់ឡើងដោយក្រុមហ៊ុនស៊ាងហៃ ។

ទី៤. ផែនការកំពុងសិក្សាស្នើសុំ ហើយនាយករដ្ឋមន្ត្រី បានឯកភាពរួចរាល់ហើយ នោះគឹ ស្ពានអាកាសល្បឿនលឿន ប្រវែង ១៣គីឡូ ៦៨៧ ម៉ែត្រ ទទឹង ១៩ម៉ែត្រ លើផ្លូវរថភ្លើង ៕