​ខេត្តស្វាយរៀង ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា​

ស្វាយរៀង:  លោកស្រី ម៉ែន សំអន ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​អង្គ​មី​ទ្ទិញ​អបអរសាទរ រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា (៧​មករា​១៩៧៩-៧​មករា​២០១៦)​។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ នា​សាលាខេត្ត​ស្វាយរៀង ព្រមទាំង​មានការ​ចូលរួម​ផងដែរ ពី​សំណាក់​លោក​អភិបាលខេត្ត មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ​. លោកគ្រូ​. អ្នកគ្រូ​. សិស្សានុសិស្ស រួម​នឹង​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​។​

​នៅក្នុង​ឱកាស​នោះដែរ លោកស្រី ម៉ែន សំអន បាន​មានប្រសាសន៍ថា​៖ រយៈពេល ៣៧ ឆ្នាំ កន្លងទៅ ផ្តើមចេញពី​ជ័យជំនះ ៧​មករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា សម្រេច​ផ្លាស់ប្តូរ​សង្គម យ៉ាង​ធំធេង ដែល​គ្មាន​នរណា និង​នឹកស្មាន​ដល់​។ កម្ពុជា​ប្រែក្លាយ​ពី​វាលពិឃាដ នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៍​រ៉ាំរ៉ៃ ការបែកបាក់​ជាតិ​ការបែងចែក​ទឹកដី ក្លាយជា​ប្រទេស​តែមួយ​ដ៍ មាន​សុខសន្តិភាព​. សេរីភាព​. ឯកភាព​. ស្ថិរភាព និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន ត្រូវបាន​លើក​កំពស់​ឥតឈប់ឈរ​។ នេះ​គឺជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ រយៈពេល​ជាង ៥០០ ឆ្នាំ​មកនេះ បន្ទាប់ពី​សម័យអង្គរ​ដ៍​រុងរឿង ដែល​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​សន្តិភាព ពេញលេញ មានការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​កំពុង​រស់នៅ យ៉ាង​សុខដុមរមនា ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​។ ការពិត​ជាក់ស្តែង ដូច​បានលើកឡើង​ទាំងអស់ ខាងលើនេះ គឺ​គ្មាន​ជន​ណា ឬ​មជ្ឈដ្ឋាន​ណា អាចមក​បដិសេធ ឬ​មូល​បង្កាច់​បានឡើយ ព្រោះ​ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា "​បើ​គ្មាន​ថ្ងៃ​មករា ក៍​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ​"៕V/S

​ខេត្តស្វាយរៀង ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា​

​ខេត្តស្វាយរៀង ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា​

​ខេត្តស្វាយរៀង ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា​