​សម្តេច​តេ​ជោ ៖ អ្នក​រិះគន់​នៃ​ការដាក់​ឈ្មោះ ស្ពាន​អាកាស​៥​មករា ក្នុងន័យ​បង្កហេតុ​

ភ្នំពេញ: ខណៈពេល​មាន​សារព័ត៌មាន និង​ប្រជាពលរដ្ឋ មួយចំនួន បាន​និយាយ​រិះគន់ សម្តេច​តេ​ជោ ដែល​បាន​ប្រសិទ្ធ​នាម ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​អតីត​ស្តុ​ប​តិច​ណូ ថា ស្ពាន​អាកាស​៥​មករា នោះ សម្តេច​តេ​ជោ បាន​លើកឡើងថា ការដាក់​ឈ្មោះ ស្ពាន​អាកាស​៥​មករា នេះ មិនមែនជា​ការដាក់​ឈ្មោះ ឲ្យ​ចំ​ថ្ងៃកំណើត ខួប អាពាហ៍ពិពាហ៍ ៤០ ឆ្នាំ​នោះទេ ហើយ​អ្នក​និយាយ​រិះគន់​នោះ គឺ​ក្នុងន័យ​បង្កហេតុ បង្ករឿង​តែប៉ុណ្ណោះ​។​

​នា​ពិធី​សម្ពោធ​ស្ពាន​អាកាស​៥​មករា (​តិច​ណូ​) នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​លើកឡើងថា សារព័ត៌មាន បាន សរសេរថា លោក ហ៊ុន សែន យក​ស្ពាន​អាកាស​តិច​ណូ ដែល​បានដាក់​ឈ្មោះថា ស្ពាន​អាកាស​៥​មករា ជា​ថ្ងៃកំណើត​ខួបអាពាហ៍ពិពាហ៍​។ ចំណែក​បក្ស​មួយទៀត បាន​និយាយថា អត់​ចាប់អារម្មណ៍​ទេ វិ​រ​បុរស​ម៉ាគ​គោក​មិន​ដាក់​។​

​សម្តេច​តេ​ជោ បានលើកឡើង​ជា​សំណួរ​ថា ចុះបើ​ខ្ញុំ​យក​ថ្ងៃ​៥​មករា ដាក់ឈ្មោះ​ស្ពាន​នេះ​បានទេ​? មនុស្ស​ជាច្រើន កើត​ក្នុង​ថ្ងៃទី​៥ មករា​នេះ តែម្តង ដែល​សម្រាប់​ទាំងអស់គ្នា នៅលើ​លោក​នេះ មិនមែន​សម្រាប់ តែ​ស្រុក​ខ្មែរ​នេះ​ទេ​។ នៅលើ​សកលលោក ថ្ងៃ​៥​មករា មិនមែន​គេ លុប​បាត់​នោះទេ​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា បើ​ស្ពាន​នេះ​ដាក់ថា ស្ពាន​ខួប​អនុស្សាវរីយ៍ ៤០ ឆ្នាំ នៃ​អាពាហ៍ពិពាហ៍ ហ៊ុន សែន អាហ្នឹង​ចាំ​បន្ទោស​។ អីចឹង គេ​ហៅថា បង្កហេតុ បង្ករឿង​។ បើតាម​សម្តេច យើង​ត្រូវតែ​និយាយ​ដែរ ដើម្បី​ការពារ​កិត្តិយស​ខ្លួន​ដែរ ដើម្បី​ឲ្យ​ឃើញថា ពួក​អ្នក​ដែល​ផ្កាប់មុខ គឺ​ផ្កាប់មុខ​អីចឹង​។​

​ការ​ឆើ្ល​យ​តប​របស់​សម្តេច​តេ​ជោ ខ្លាំងៗ​បែបនេះ ខណៈពេល​មាន​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់​សម្តេច​តេ​ជោ ដែល​បាន​ប្រសិទ្ធ​នាម ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​អតីត​ស្តុ​ប​តិច​ណូ ថា ស្ពាន​អាកាស​៥​មករា​។
​ការសម្ពោធ​ស្ពាន​អាកាស​៥​មករា​នេះ ត្រូវបាន​ធ្វើឡើង​នៅមុន​ពីរ​ថ្ងៃ នៃ​ទិវា​អបអរ សាទរ​ខួប ៣៧ ឆ្នាំ នៃ​ទិវា ៧​មករា​១៩៧៩-៧​មករា​២០១៦៕V​/S