សមិទ្ធផល​ផ្លូវ​ជនបទ ឆ្នាំ ២០១៥ ជាង​៤​ម៉ឺន​គីឡូម៉ែត្រ ជា​មូលដ្ឋានគ្រឹះ ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

ភ្នំពេញ: ក្នុង​ពិធី​សិក្ខាសាលា បូកសរុប​ការងារ ផ្លូវ​ជនបទ​ប្រចាំឆ្នាំ ២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៦ ដែល​រៀបចំ​ដោយ នាយកដ្ឋាន​ផ្លូវលំ​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ភ្នំពេញ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​កោតសរសើរ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ ដែល​បាន​ខិតខំ​ប្រឹងប្រែង ធ្វើ​ឲ្យ​សម្រេចបាន នូវ​សមិទ្ធផល​ដ៏​ត្រចះត្រចង់ សម្រាប់​ឆ្នាំ ២០១៥ លើ​ការងារ​សាងសង់​ស្ពាន ស្តារ និង​ថែទាំ​ផ្លូវ​ជនបទ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​មូលដ្ឋានគ្រឹះ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បានផ្តល់​ជា​អនុសាសន៍ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ ឲ្យ​បន្ត​យកចិត្តទុកដាក់ លើ​ការសិក្សា​ស្រាវជ្រាវ ដើម្បី​ពង្រឹងសមត្ថភាព​ជំនាញ ឲ្យ​បាន​ពេញលេញ ក្នុងការ​ត្រួតពិនិត្យ និង​ការអនុវត្ត​ការងារ អភិវឌ្ឍន៍​ផ្លូវ​ជនបទ ឲ្យ​មាន​ប្រសិទ្ធភាព និង​គុណភាព ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដោយ​ផ្សាភ្ជាប់​ទៅនឹង​បរិបទ នៃ​ការកែទម្រង់ របស់​រាជរដ្ឋាភិបាល​។​

​តាម​របាយការណ៍​រប​ស់ នាយកដ្ឋាន​ផ្លូវលំ​ជនបទ បាន​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​ផ្លូវ​ជនបទ​សរុប ១៤.៦០៩ ខ្សែ ស្មើនឹង ៤២.៤៩៨ គីឡូម៉ែត្រ គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០១៥ ។ ដោយឡែក ក្នុង​ឆ្នាំ ២០១៥ នេះ នាយកដ្ឋាន និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ រាជធានី​ខេត្ត​ទាំង ២៥ បាន​សាងសង់ ជួសជុល និង​កែលម្អ​ផ្លូវ​ជនបទ ដោយ ប្រើប្រាស់​ថវិកា​ជំពូក ២១ បាន ៨២ គម្រោង ប្រវែង ៧០៣ គីឡូម៉ែត្រ និង​សំណង់​សិល្បការ​ចំនួន ៧៧០ កន្លែង​។ ប្រើប្រាស់​ថវិកា ជំពូក ៦១៖​ក​/ គម្រោង​ថែទាំ​ខូ​ប​មាន ២៨ គម្រោង ប្រវែង ៤១៩ គីឡូម៉ែត្រ សំណង់​សិល្បការ ៦៩ កន្លែង​។ ខ​/ គម្រោង​ថែទាំ​ប្រចាំ មាន ២៥ គម្រោង ប្រវែង ៣៩៤ គីឡូម៉ែត្រ និង​គ​/ គម្រោង​ជួសជុល​បន្ទាន់ មាន ៨៣ គម្រោង ប្រវែង ២១៣ គីឡូម៉ែត្រ សំណង់​សិល្បការ​ចំនួន ៣១ កន្លែង​៕V