ថ្ងៃទី​៤​នៃ​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ថ្មី ក្នុង​ខេត្តបាត់ដំបង​ពិន័យ​យានយន្ត​៦៥៧២​គ្រឿង

ខេត្តបាត់ដំបង​៖​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​កម្លាំង​ចរាចរណ៍​ផ្លូវគោក ឃាត់​បាន​យានយន្ត​ចូល​គោលដៅ​សរុប​ចំនួន​៦៥៧២​គ្រឿង រថយន្ត​២៨៣៧​គ្រឿង និង​ម៉ូតូ​៣៧៣៥​គ្រឿង​។​

​ប្រភព​ដដែល​បន្តថា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ តាម​ផែនការ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ស្នងការ​ខេត្តបាត់ដំបង់​បានកំណត់​ដាក់​ការអនុវត្ត​លើ​គោលដៅ ជាក់ស្តែង​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​បាន​រកឃើញ​យានយន្ត​ល្មើស​ចំនួន​១៦២​គ្រឿង រថយន្ត​៧១​គ្រឿង ម៉ូតូ​៩១​គ្រឿង ធ្វើការ​អប់រំ​សរុប​១៣១​គ្រឿង រថយន្ត​៤៦​គ្រឿង ម៉ូតូ​៨៥​គ្រឿង ព្រមទាំង​ចេញ​បង្កាន់ដៃ​ពិន័យ​រថយន្ត​១៤៩​គ្រឿង ម៉ូតូ​១២៧​គ្រឿង និង​បង្កាន់ដៃ​បង់ប្រាក់​រថយន្ត​៧១​គ្រឿង ម៉ូតូ​៩១​គ្រឿង មិន​មក​បង់ប្រាក់​រថយន្ត​៧៨​គ្រឿង ម៉ូតូ​៣៦​គ្រឿង​។ ប្រភព​បញ្ជាក់ថា ក្នុង​ថ្ងៃទី​បី​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ថ្មី ក្នុង​ខេត្តបាត់ដំបង គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​រថយន្ត​២.៧៤៥.000​រៀល និង​ម៉ូតូ​១.៣៦៥.000​រៀល​៕

ថ្ងៃទី​៤​នៃ​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ថ្មី ក្នុង​ខេត្តបាត់ដំបង​ពិន័យ​យានយន្ត​៦៥៧២​គ្រឿង