មនុស្ស​ជាង​៤០​នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ថា នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន​១២​លើក (​យប់​០៣​លើក )បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០៦​នាក់(​ស្រី​០៣​នាក់​) របួសធ្ងន់​១១​នាក់ (​ស្រី​០២​នាក់​) និង​របួសស្រាល​២៨​នាក់ (​ស្រី​១៥​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១០​នាក់​(​យប់​០៣​នាក់​) ។​

​ប្រភព​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​ធុន​តូច​០៤​គ្រឿង រថយន្ត​ធុន​ធំ​០៣​គ្រឿង និង​យាន​ផ្សេងៗ​០៣​គ្រឿង ។ ប្រភព​បញ្ជាក់ថា មូល​ហេ​ត​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន​០៩​លើក មិន​គោរព​សិទ្ធិ​០២​លើក និង​ស្រវឹង​០១​លើក​។​

​ជាមួយគ្នានេះ​នគរ​ចរាចរណ៍​បាន​រកឃើញ​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន​៨១៣៩​គ្រឿង បានធ្វើ​ការអប់រំ​មាន​៤៤២២​គ្រឿង និង​ពិន័យ​សរុប ៣៧១៧​គ្រឿង និង​បាន​ឃាត់​យាន​ទុក​មាន​១២៧​គ្រឿង​៕

មនុស្ស​ជាង​៤០​នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​