សម្ដេចនាយក​រដ្ឋមន្ត្រី​ប្រកាស​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​៤​បន្ថែមទៀត

រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ឯកភាព​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​៖ ១- ស្ថាបនា​ស្ពាន​អាកាស​ក្បាលថ្នល់​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ២- សាងសង់​ផ្លូវ​ក្រោម​ដី​ចំណុចប្រសព្វ​ស្តុ​ប​បេ​កា​សេ ស្ថិតក្នុង​ខណ្ឌដូនពេញ ៣- ស្ថាបនា​ស្ពាន​អាកាស​មួយទៀត​នៅ​ស្តុ​ប​ផ្សារ​ដី​ហុយ ខណ្ឌ​សែន​សុខ និង ៤- កំពុង​សិក្សា​ឲ្យ​ធ្វើ​ស្ពាន​អាកាស​ល្បឿន​លឿន​ក្នុង​រាជធានី​ភ្នំពេញ​ដោយមាន​ការវិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន​។​

​សម្តេច​ថ្លែង​បែបនេះ​ក្នុង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​តិច​ណូ (​ស្ពាន​អាកាស​៥​មករា​) នា​ព្រឹក​ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០១៦​នេះ​៕

សម្ដេចនាយក​រដ្ឋមន្ត្រី​ប្រកាស​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​៤​បន្ថែមទៀត