រដ្ឋាភិបាលបន្ត​​អនុវត្ត​ច្បាប់​ចរាចរណ៍​​ ដើម្បី​ស្រង់​បទពិសោធន៍​

ក្រោយពី​មានការ​រិះគន់ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យឡើងវិញ​ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទុកពេល​ដល់​រដ្ឋាភិបាល​អ​នុ​វត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ពីរ ឬ​បី​ខែ​សិន ដើម្បី​ដកស្រង់​បទពិសោធន៍​។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី វា​ហាក់ដូចជា​លឿន​ពេក​ណាស់ ដែល​ពលរដ្ឋ​នាំគ្នា​រិះគន់​អំពី​ច្បាប់​នេះ​។

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​លើកឡើង​ពី​ការស្នើសុំ​របស់​ប្អូនស្រី​របស់ខ្លួន​អ្នកស្រី ហ៊ុន ស៊ី​ណាត ជុំវិញ​ច្បាប់​ថ្មី​នេះ​យ៉ាងនេះ​ថា​៖«​យក​ប្អូនស្រី​ជា​តួអង្គ ព្រោះ​ហាក់ដូចជា​សភា ឬ​រដ្ឋាភិបាល​គ្មាន​ដឹង​ខ្យល់​អី​»​។ តែ​យ៉ាងណា​សម្តេច ហ៊ុន សែន អះអាងថា រដ្ឋាភិបាល​ទទួលយក​ការរិះគន់​នោះមក​គិត​ផងដែរ​៕