ងាយៗដើម្បី​លាក់​កម្មវិធី ឬហ្គេម មិ​ន​ឲ្យ​គេ​ដឹង​លើ iOS 9 (មានវីដេអូ)

ការទន្ទឹងរង់ចាំរបស់អ្នកប្រើប្រាស់ iDevice ជា​ច្រើន​លាន​នាក់​លើ​ការ Jailbreak ប្រព័ន្ធ​ប្រតិបត្តិការ iOS ជំនាន់ 9.1 និង 9.2 នៅ​មិន​ទាន់​បាន​ជោគ​ជ័យ​នៅ​ឡើយ​នោះ​ទេ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ចង់ Jailbreak ម៉ាស៊ីន​ស្មាតហ្វូន ថេប្លេត ឬ iPod Touch របស់ខ្លួននៅតែមិនអាចប្រើប្រាស់មុខងារ​ពិសេសៗបានអស់​នៅ​ឡើយ ក្នុងនោះរួមមានមុខងារលាក់កម្មវិធី ឬហ្គេមជាដើម។ យ៉ាងណាមិញបើប្រិយមិត្តអ្នកអាន​ទាំង​អស់​​ចង់លាក់​កម្មវិធី ឬហ្គេមណាមួយនៅលើឧបករណ៍របស់អ្នក ដែលកំពុងដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិការ iOS ជំនាន់ 9.0 ដល់ 9.2 មិនអោយមិត្តភក្ដិ ឬនរណាម្នាក់ឃើញ ឬដឹងនោះ យើងមានវិធី​សាស្ត្រដ៏ងាយស្រួលមួយ ដែលអាចជួយប្រិយមិត្តបាន ដោយចំនាយពេលវេលាតិចបំផុត ពិសេសគឺ​មិន​ចាំ​បាច់​ធ្វើការ Jailbreak ម៉ាស៊ីនរបស់អ្នកឡើយ។

ងាយៗដើម្បី​លាក់​កម្មវិធី ឬហ្គេម មិ​ន​ឲ្យ​គេ​ដឹង​លើ iOS 9 (មានវីដេអូ)

ដើម្បីអោយជ្រាបច្បាស់ថា តើវិធីសាស្ត្រដ៏ងាយស្រួលនោះធ្វើឡើងដោយរបៀបណា សូមមើលវីដេអូឃ្លីប​ខាង​ក្រោម ហើយអ្នកនឹងអាចលាក់កម្មវិធី ឬហ្គេមតាមតម្រូវការ។ គួរបញ្ជាក់ផងដែរថា ដើម្បីបើកកម្មវិធី ដែលអ្នកបានលក់ទុកនោះមកវិញគឺជារឿងងាយស្រួលម្យ៉ាងដែរ ដោយគ្រាន់តែធ្វើការ Restart ឬបិទ​បើក​ម៉ាស៊ីន iPhone, iPad ឬ iPod Touch របស់អ្នកសាជាថ្មីម្ដងទៀតគឺជាការស្រេច។ បើមិនចង់ធ្វើការ Restart ឬបិទបើកទេ ប្រិយមិត្តក៏អាចធ្វើការ Search កម្មវិធី ឬហ្គេមទាំងនោះតាមរយៈ Siri បានផងដែរ ដោយ iCon កម្មវិធីអ្នកបានលាក់ទុកនោះនឹងបង្ហាញលើអេក្រង់ទូរស័ព្ទតាមតម្រូវការ។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Por
  • 11:26 AM, 05 January
  • ប្រភព: RedmondPie
  • Tag: ចំណេះដឹងទូទៅ