អ្នក​ស្រុក​​​ស្រឡាំងកាំង​ ពេល​ឃើញគោ​ឡើងលើ​ដំបូល​​ លោត​ចុះ​​មក​ក្រោម​ ធ្វើ​មិន​ដឹង

អ្នក​ស្រុក​​​ស្រឡាំងកាំង​ ពេល​ឃើញគោ​ឡើងលើ​ដំបូល​​ លោត​ចុះ​​មក​ក្រោម​ ធ្វើ​មិន​ដឹង

អ្នក​ស្រុក​​ក្នុង​ប្រទេស​តួកគី បាន​ភ្ញាក់​ផ្អើល​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ ក្រោយបាន​ឃើញ​សត្វ​គោ​មួយ​ក្បាល​​ ដើរ​លើ​ដំបូល​ជង្រុក​ រួច​លោត​ចុះ​​មក​​ធ្លុះ​ដំបូល​ចូល​ក្នុង​រោង​ក្រោល​ធ្វើ​មិន​ដឹង។

 

អ្នក​ស្រុក​​​ស្រឡាំងកាំង​ ពេល​ឃើញគោ​ឡើងលើ​ដំបូល​​ លោត​ចុះ​​មក​ក្រោម​ ធ្វើ​មិន​ដឹង
 

 
វីដេអូ​នោះ​ ត្រូវ​បាន​គេ​ថត​មក និង​ចែក​ចាយ​ត​ៗ​គ្នា។ អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ មិន​បាន​ដឹង​ថា​​តើ​គោ​ មួយ​ក្បាល​អាច​ឡើង​លើ​ដំបូល​រួច​តាម​របៀប​ណា​នោះ​​ទេ។ ប៉ុន្តែ​គេ​ បាន​និយាយ​ថា សត្វ​គោ​មួយ​ក្បាល ដើរ​​​ជាន់​លើ​ក្បឿង​ដំបូល​ជង្រុក​នោះ ហាក់​ដូច​ជា​ភ័យ​ និង​គេច​ចេញ​​ពី​ការ​ធ្វើ​បាប។
 

ទោះ​យ៉ាង​ណា អ្នក​ស្រុក​​​បាន​ឲ្យ​ដឹង​ថា សត្វ​គោ​នោះ​បាន​លោត​​ចុះ​មក​លើ​ដំបូល​ក្រោល​នៅ​ជាប់​រោង​ជង្រុក ​និង​​ឈរ​ធម្មតា​​ហាក់​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង៕

 

 
ចុចអាន​៖ ព្រឹក​ឡើង​ញ៉ាំ​ទឹកដោះគោ ​ជួយ​សម្រក​ទម្ងន់ ​និង​​​​អាយុ​វែង

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​

  • អ្នក​ស្រុក​​​ស្រឡាំងកាំង​ ពេល​ឃើញគោ​ឡើងលើ​ដំបូល​​ លោត​ចុះ​​មក​ក្រោម​ ធ្វើ​មិន​ដឹង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/01/05  Category:ជីវិតនិងសង្គម