នាង Kim Yuna ផ្សព្វផ្សាយ ផលិតផល គ្រឿងសំអាងម៉ាក It’s Skin

កូរ៉េ៖ អតីតកីឡាការិនីស្គីទឹកកក រូបស្រស់វ័យ២៥ឆ្នាំ នាង Kim Yuna ផ្សព្វផ្សាយផលិតផល គ្រឿងសំអាងម៉ាក It’s Skin ។

យោងតាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កីឡាការិនីស្គីទឹកកកនាង Kim Yuna ដែលតែងតែផ្សព្វផ្សាយ ស្ទើរតែគ្រប់ផលិតផលដូចជា គ្រឿងអេឡិចត្រូនិច ,គ្រឿងអលង្ការ, ម្ហូបអាហារ , ឈុតកីឡាជាដើមនោះ បានបង្ហាញខ្លួនជាថ្មី សម្រាប់ផលិតផលគ្រឿងសំអាងម៉ាក It’s Skin ព្រោះនាងជាតារាល្បី ខាងផ្នែកផ្សាយពាណិជ្ចកម្ម ហើយរាល់ផលិតផល ដែលតារារូបនេះ ផ្សព្វផ្សាយគឺលក់ដាច់ខ្លាំងណាស់ រហូតគេដាក់រហ័សនាមថា“Queen of Sold-Outs”។ 

ក្រុមការងាររបស់ ផលិតផលគ្រឿងសំអាង It’s Skin បានឲ្យដឹងថា “គ្រប់ការងារដែលទទួលបាន Kim Yuna ខឹតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីការងារនោះ ទទួលជោគជ័យ ហើយយើងជឿជាក់ថា ផលិតផលគ្រឿងសំអាង It’s Skin នេះនឹងទទួលបាន ចំណាប់អារម្មណ៍កាន់តែខ្លាំង ដោយសារតារារូបនេះ៕

នាង Kim Yuna ផ្សព្វផ្សាយ ផលិតផល គ្រឿងសំអាងម៉ាក It’s Skin

នាង Kim Yuna ផ្សព្វផ្សាយ ផលិតផល គ្រឿងសំអាងម៉ាក It’s Skin