តាវ៉ិចទ័រ សុំចិត្ត អ្នករិះគន់ ដើម្បីស្ថាបនា កុំរិះគន់ បែបជាន់ពន្លិច អ្នកសិល្ប:

ភ្នំពេញ: ក្រោយពីគេហទំព័រ Looking TODAY បានធ្វើការចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា «នាយ ពែកមី រងការរិះគន់ថា ជា ក្រុមកំប្លែងថោកទាប និងអសីលធម៌» មិនទាន់បានមួយថ្ងៃ ស្រួលបួលផង លោកតា វ៉ិចទ័រ ដែលជាអ្នកដឹកនាំ ក្រុមកំប្លែង នាយ ពែកមី បានចេញមុខបក ស្រាយ និងសុំចិត្តអ្នក ដែលរិះគន់ ថា កុំរិះគន់បែបក្នុងន័យ ជាន់ពន្លិច ប្រើសម្តីអសុរោះ ជេរប្រមាថអី ព្រោះការរិះគន់នេះ មិនធ្វើឲ្យ អ្នកសិល្ប: រីកចម្រើនទេ ប៉ុន្តែ លោកទទួលយក ចំពោះការរិះគន់ បែបស្ថាបនា។

ពាក់ព័ន្ធទៅនិង សាររិះគន់យ៉ាង ចាស់ដៃ និងមិនសំចៃមាត់ ពីសំណាក់អ្នកលេង Facebook ត្រូវបានលោក តាវ៉ិចទ័រ ប្រាប់ Looking TODAY ឲ្យដឹងថា លោកបានឃើញ នូវព័តមាន នៃការរិគន់នោះ ហើយពាក្យពេចន៍ នៅក្នុងនោះហាក់ ដូចជាជេរប្រមាថធ្ងន់ពេកហើយ " ខ្ញុំតែងទទួលនៅការ រិះគន់បែបស្ថាបនា ដើម្បីយកមកកែតម្រូវ ធ្វើឲ្យការសម្តែងចេញ ទៅល្អធ្វើឲ្យទស្សនិកជន បានសប្បាយរីករាយតែអ្វីដែរខ្ញុំ សុំនោះគឺមុនរិះគន់សុំគិតផង"  ។

អ្នកដឹកនាំក្រុមកំប្លែង នាយ ពែកមី រូបនេះបានប្រាប់ទៀតថា «រាល់ការសម្តែងមុនឡើងប៉ុស្តិ៍ គឺក្រុមការងារយើង តែងមាន ការហាត់សមជាមុនហើយ ការលេងជាមួយភរិយា នាយតាក់ស៊ី គឺយើងតែងសួរម្ចាស់ គេថាលេងបានកម្រិតណា ម្យ៉ាងវិញទៀតទាក់ទងជាមួយ ការប្រមាថជីវិត របស់គាត់រឿងជំងឺនោះ គឺគាត់ម្ចាស់ខ្លួន ក៏អនុញ្ញាត ឲ្យក្រុមការងារអាចនិយាយ និងលេងបាន ដូច្នេះសម្រាប់ក្រុមខ្ញុំមិនមានបញ្ហាអ្វីទេ» ។

លោកតា វ៉ិចទ័រ បានបង្ហើបប្រាប់ទៀតថា ក្រុមកំប្លែកលោកស្រលាញ់ សាមគ្គីគ្នាណាស់ដូចជា ក្នុងក្រុមនាយ តាក់ស៊ី ឈឺដូច្នេះសមាជិកក្រុមគឺស្រលាញ់ យកចិត្តទុកដាក់លើគាត់ជាង ដូច្នេះលោកសង្ឃឹមថា ការបកស្រាយនេះ និងធ្វើឲ្យទស្សនិកជន លែងមានចម្លល់តទៅទៀត៕