អ្នកគាំទ្រ បាល់ទាត់ អាហ្វហ្គាន បានមើលការ ផ្សាយបន្តផ្ទាល់ នៃការ SAFF

កាប៊ុល៖ នាថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០១៦ តាមការចេញផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិន ហួ បាននិយាយថា អ្នកគាំទ្របាល់ទាត់ អាហ្វហ្គាទ រាប់ម៉ឺននាក់បាន នំាំគ្នាមកស្សនាការផ្សាយបន្តផ្ទាល់ នៃការប្រកួត វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ សហព័ន្ធកីឡាបាល់ទាត់ អាស៊ីខាងត្បូង (SAFF) រវាងឥណ្ឌា និងអាហ្គានីស្ថាន។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ធ្វើឡើងនៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នាយប់ថ្ងៃអាទិត្យ ខែមករា ឆ្នាំ២០១៥ ។ អ្នកគាំទ្របាល់ទាត់អាហ្គានីស្ថាន មកពីគ្រប់ស្រទាប់វណ្ណៈ ទាំងអស់បានមើលវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ SAFF ដើម្បីលើកទឹកចិត្តដល់ ក្រុមកីឡាកររបស់ខ្លួន ហើយការប្រកួតនេះ ឥណ្ឌាបានយក ឈ្នះអាហ្គានីស្ថានដោយលទ្ធផល ២-១ ធ្វើឲ្យប្រទេសឥណ្ឌា គ្រងតំណែងជើងឯកតែម្តង៕

អ្នកគាំទ្រ បាល់ទាត់ អាហ្វហ្គាន បានមើលការ ផ្សាយបន្តផ្ទាល់ នៃការ SAFF

អ្នកគាំទ្រ បាល់ទាត់ អាហ្វហ្គាន បានមើលការ ផ្សាយបន្តផ្ទាល់ នៃការ SAFF