គង់ ច័ន្ទស្រីមុំ ត្រៀមចូលរោងការ ក្រោយទទួល បានកាដូខុនដូរ តម្លៃ ៧ម៉ឺនដុល្លារ ពីគូស្នេហ៍

ភ្នំពេញៈ «ខ្ញុំពិតជាអរគុណណាស់ នូវកាដូខុនដូជាទីស្រលាញ់ ស្រស់ស្អាត ដែលបង សីហា ទិញជាកាដូសម្រាប់ ខ្ញុំក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ហើយថាមិនត្រូវនៅក្នុងឆ្នាំនេះ ឫដើមឆ្នាំក្រោយខ្ញុំ និងបងសីហា អាចនឹងដឹកដៃគ្នាចូលរោងការថែមទៀតផង » នេះជាសម្តីដែលតារា សម្តែងស្រីស្អាត កញ្ញា គង់ ច័ន្ទស្រីមុំ បានថ្លែងប្រាប់ Looking TODAY ទាំងអារម្មណ៍រំភើប និយាយស្ទើរតែមិនចង់ចេញ ។

ទស្សនិកជន ធ្លាប់បានដឹងហើយថា ចំណងស្នេហា រវាងតារាសម្តែងប្រុសសង្ហារ លោក គឹម សីហា និងស្រីស្អាតសាច់សរម៉ដ្ឋរលោង កញ្ញា គង់ ច័ន្ទស្រីមុំ បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ប្រមាណជិត១០ឆ្នាំហើយ ដោយជារឿយៗគូស្នេហ៍មួយគូនេះរមែង តែងតែបង្ហាញភាពផ្អែមល្ហែម ស្រលាញ់ថ្នាក់ថ្នមគ្នាខ្លាំងណាស់ ហើយមិនតែប៉ុណ្ណោះ ជានិច្ចកាល នាងតែងតែត្រូវបានគូស្នេហ៍ លោក សីហា ធ្វើភ្ញាក់ផ្អើលនិងរំភើបចិត្តមិនតិចទេ ។ តួយ៉ាងដូចជានៅក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មីៗនេះ លោក គឹម សីហា បានធ្វើឲ្យគូស្នេហ៍ នាង គង់ ច័ន្ទស្រីមុំ រំភើបចិត្តស្ទើរ ទប់ទឹកភ្នែកមិនជាប់ ព្រោះតែរំភើបចិត្ត ក្រោយពីនាងត្រូវ បានសង្សារទិញ កាដូខុនដូរដ៏ស្រស់ស្អាត ដែលមានការតុបតែង សម្ភារៈទំនើបៗស៊ីវិល័យ តម្លៃ៧ម៉ឺនដុល្លារ ដើម្បីរឹតចំណងស្នេហាឲ្យ កាន់តែផ្អែមល្ហែមថែមទៀត ។

ជួបសម្ភាសន៍ជាមួយ Looking TODAY តាមទូរស័ព្ទនៅថ្ងៃនេះ តារាសម្តែង និងជាម្ចាស់មុខជំនួញ ហាងទឹកអប់ កញ្ញា គង់ ច័ន្ទស្រីមុំ បានប្រាប់ឲ្យដឹងថា នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ នាងបានទទួលកាដូជាទី ស្រលាញ់និងធំមួយពីគូស្នេហ៍សំណព្វចិត្ត លោក គឹម សីហា នាងពិតជាមានអារម្មណ៍ថា រំភើបក្តុកក្តួល ក្នុងចិត្តរកអ្វី មកប្រៀបមិនបានទេ ព្រោះថាខុនដូដែលនាងទទួល បានពីម្ចាស់ចិត្តនេះ គឺនាងស្រលាញ់ចង់បានជាយូរមកហើយ ។

តារាស្រីសាច់ស្អាតកូនកាត់ចិនរូបនេះ បានប្រាប់ឲ្យដឹងថា «ខុនដូដែលជាកាដូឆ្នាំថ្មី សម្រាប់ខ្ញុំនេះ គឺមានទីតាំងនៅទល់មុខទូតម៉ាឡេស៊ី មានឈ្មោះថា «ព្រីនសេស ផ្លាហ្សា» ដោយខុនដូនេះជាប្រភេទខុនដូ ដែលរស់នៅលក្ខណៈ គ្រួសារ Cute Cute គួរឲ្យស្រលាញ់ ខ្ញុំពិតជាស្រលាញ់ វាខ្លាំងណាស់ ហើយក៏អរគុណ ទៅដល់គាត់ (សីហា) យ៉ាងខ្លាំងដែលគាត់ទិញវាឲ្យខ្ញុំ » ។

កញ្ញា គង់ ច័ន្ទស្រីមុំ ក្នុងមួយរយៈពេលនេះ គេសង្កេតឃើញថា នាងហាក់មានយីអ៊ុនលោតឡើងខ្លាំង ទាំងការងារសិល្បៈ មុខជំនួញ និងស្នេហា គឺជោគជ័យដើរទន្ទឹមគ្នា ដែលធ្វើឲ្យទស្សនិកជន ទន្ទឹងរង់ចាំថាតើថ្ងៃណា ទើបតារារូបនេះ មានដំណឹងល្អសម្រេចចិត្ត បញ្ចប់ភាពនៅលីវ ។ ជុំវិញចម្ងល់និងការទន្ទឹងរង់ចាំនេះ ត្រូវបានស្រីស្អាតរូបនេះ ទម្លាយប្រាប់ឲ្យដឹង ពីគម្រោងរៀបការរបស់នាងផងដែរថា «កន្លងមកខ្ញុំធ្លាប់បានប្រកាសថា គម្រោងរៀបការគឺរង់ចាំ មុខជំនួញមាន លំនឹងជោគជ័យជាមុន ទើបគិតរឿងនេះតែមកដល់ពេលនេះ ខ្ញុំគិតថាវាដល់ ពេលហើយដែលខ្ញុំត្រូវគិត រឿងរៀបការ សម្រាប់គម្រោងខ្ញុំអាច និងចូលរោងការ នៅក្នុងឆ្នាំនេះ ឫក៏ដើមឆ្នាំក្រោយ យ៉ាងយូរ ព្រោះថាខ្ញុំទាំងពីរនាក់មិនចង់ អូសបន្លាយពេលវេលាទៀតទេ ម្យ៉ាងវិញទៀតមុខជំនួញទឹកអប់ ខ្ញុំក៏ទទួលបានការគាំទ្រ ហើយរហូតមកដល់ពេលនេះ ខាងខ្ញុំក៏បាននាំចូលក្លិនទឹកអប់ថ្មី ចំនួន៣បន្ថែមទៀត សរុបទាំងអស់មាន៤ក្លិន ដើម្បីតម្រូវចិត្តទស្សនិកជន និងមិត្តៗយុវវ័យ ហេតុនេះខ្ញុំសង្ឃឹមថា គម្រោងគ្រប់យ៉ាង និងដំណើរការទៅតាមគម្រោង»៕