និស្សិតស្រី ២នាក់ ប្រកាសដាក់ ជួលខ្លួនឯង ធ្វើជាមិត្តស្រី សម្រាប់ អ្នកចាប់អារម្មណ៍

Zhejiang៖ នាថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ និស្សិតស្រីចិនពីរនាក់ បានធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍ បន្ទាប់ពីប្រកាសជួលខ្លួនឯង ធ្វើជាមិត្តស្រី ដល់អ្នកណាដែលចាប់ អារម្មណ៍ធ្វើជាសង្សារ។

ទិដ្ឋភាពខាងលើនោះ បានកើតឡើងនៅរមណីយដ្ឋានបឹង West Lake ក្នុងក្រុង Hangzhou ខេត្ត Zhejiang ។ នារីចិនទាំងពីរត្រូវគេឃើញ ថាបានលើកស្លាកម្នាក់មួយ ដោយបង្ហាញអក្សរថា “ជួល” និង “ណាត់ដើរលេង”។ សម្រាប់អ្នកណាដែលចាប់អារម្មណ៍ គឺអាចណាត់ពួកគេ ទៅញ៉ាំអាហារ ទៅមើលកុន និងដើរផ្សារទិញអីវ៉ាន់ជាដើម និងក្រោយមកបង់កម្រៃជួល។

តាមប្រភពពត៌មាន Shanghaiist អ្នកទាំងពីរបានអះអាងថាពួក គឺជានិស្សិតពីសាកលវិទ្យាល័យ ក្នុងក្រុង Hangzhou។ ក្រោយមកគេពុំដឹងច្បាស់ថា អ្នកទាំងពីរត្រូវគេជួលធ្វើ ជាសង្សារយ៉ាងណានោះទេ ប៉ុន្តែអ្នកទាំងពីរបានទាក់ទាញ មនុស្សជាច្រើនអ្នកឲ្យមកឈរមើល៕