កែវយឺតអវកាស Hubble របស់ NASA ថតបានរូបភាព កាឡាក់ស៊ី NGC 4845

វ៉ាស៊ីនតោន៖ កែវយឺតអវកាស Hubble របស់អង្គការ NASA បានផ្តិតយកនូវរូបភាព ដែល កែវយឺតលើផែនដី មិនអាចចាប់បាន គឺ រូបភាពពេញលេញពីចំហៀង របស់ កាឡាក់ស៊ី NGC 4845 ដ៏ស្រស់ស្អាតជាទីបំផុត។ នេះបើ តាមការផ្សាយពីសារព័ត៌មានវិទ្យាសាស្ត្រ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ ២០១៦។

សម្រាប់កាឡាក់ស៊ី NGC 4845 ត្រូវបានគេហៅឈ្មោះមួយទៀតថា LEDA 44392 ឬក៏ UGC 8078 គឺជាកាឡាក់ស៊ី ដែលមានទំហំធំលំដាប់ទី ១១ ក្នុងចំណោមកាឡាក់ស៊ីទាំងអស់ ដែល យើងបាន ស្គាល់ រួមទាំង កាឡាក់ស៊ី មៀលគីវេយ៍ ដែលប្រព័ន្ធអាទិត្យ របស់យើង កំពុងតាំងនៅ ផងដែរ។ NGC 4845 មានចម្ងាយ ៥៨,៨ លានឆ្នាំពន្លឺ ពីភពផែនដី។

គួរបញ្ជាក់ថា NGC 4845 ត្រូវបានរកឃើញដំបូង ដោយអ្នកវិទ្យាសាស្ត្រជនជាតិអាល្លឺម៉ង់ កាត់អង់គ្លេស ឈ្មោះ លោក William Herschel កាលពីឆ្នាំ ១៧៨៦។ ដោយសារតែវាជា កាឡាកស៊ី មានទំហំ និង ទទួលរងឥទ្ធិពល ខ្លាំងពីប្រហោងខ្មៅ ដ៏ធំនៅចំកណ្តាលនោះ ទើប ផ្កាយជាច្រើននៅក្នុងកាឡាក់ស៊ីនេះ ធ្វើចលនាវិលជុំវិញ ចំណុច កណ្តាលកាឡាក់ស៊ី លឿនជាង ចលនាផ្កាយនៃកាឡាក់ស៊ី ផ្សេងៗទៀត ដែលយើងធ្លាប់ស្គាល់៕

កែវយឺតអវកាស Hubble របស់ NASA ថតបានរូបភាព កាឡាក់ស៊ី NGC 4845

កែវយឺតអវកាស Hubble របស់ NASA ថតបានរូបភាព កាឡាក់ស៊ី NGC 4845

កែវយឺតអវកាស Hubble របស់ NASA ថតបានរូបភាព កាឡាក់ស៊ី NGC 4845