សាច់​រឿង​មួយ​តម្រូវ​ឲ្យ​ ទេព រិនដារ៉ូ យក​ប្រពន្ធ​តាម​ប្រសាសន៍​នាយក​រដ្ឋ​មន្រ្តី


សាច់​រឿង​មួយ​តម្រូវ​ឲ្យ​ ទេព រិនដារ៉ូ យក​ប្រពន្ធ​តាម​ប្រសាសន៍​នាយក​រដ្ឋ​មន្រ្តី

តំណែង​​​​តួ​ឯក​ក្នុង​រឿង​ថ្មី “ក្រមុំ​៣១​កំលោះ​៥២​” របស់​ផលិត​កម្ម​ Rich Kid Media បាន​តម្រូវ​ឲ្យ​លោក​ ទេព​ រិនដារ៉ូ ​យក​ប្រពន្ធ​នៅ​អាយុ​៥២។ បញ្ហា​នេះ ​តាម​សាមី​ខ្លួន​ បាន​បង្ហើប​ថា អ្នក​ដឹក​នាំ​ផលិត​កម្ម​​​​​ បាន​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​ ក្រោយ​សម្ដេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ថ្លែង​កាល​ពី​ថ្ងៃ​អង្គរ​សង្ក្រាន្ត​កន្លង​ទៅ​​ថា​ ហេតុ​អី​លោក​នៅ​​កំលោះ​បាន​យូរ​​រហូត​ដល់​អាយុ​៥២​ឆ្នាំ​ហើយ​ មិន​យក​ប្រពន្ធ​ទៅ។​​

 

សាច់​រឿង​មួយ​តម្រូវ​ឲ្យ​ ទេព រិនដារ៉ូ យក​ប្រពន្ធ​តាម​ប្រសាសន៍​នាយក​រដ្ឋ​មន្រ្តី

 

ដៃ​គូ​ដ៏​ស័ក្ដិសម​របស់​អ្នក​នាង​ អម្ពរទេវី​ បន្ថែម៖ “ដោយសារ​តែ​ឮ​បែប​នេះ​ហើយ​ ទើប​អ្នក​ដឹក​នាំ​រូប​នេះ សម្រេច​ថា​សរសេរ​​រឿង​នេះ​ឡើង​ហើយ​អញ្ជើញ​រូប​ខ្ញុំ​ផ្ទាល់​ទៅ​សម្ដែង​តែ​ម្ដង​ហើយ​អាយុ ​ក៏​​ជា​អាយុ​ខ្ញុំ​ផ្ទាល់​​ទៀត​”។

 

យ៉ាង​ណា​មិញ​​រឿង​យក​ប្រពន្ធ​​នៅ​អាយុ​៥២​នេះ​​ គឺ​នៅ​ក្នុង​សាច់​រឿង​ មិន​មែន​ជា​ការពិត​​ក្នុង​ជីវិត​ពិត​​របស់​តារា​ជើង​ចាស់​រូប​នេះ​ទេ។ កន្លង​មក​​ទាក់​ទង​នឹង​រឿង​នៅ​កំលោះ​យូរ​មិន​បាន​នឹក​នា​យក​ប្រពន្ធ​នោះ ទេព រិនដារ៉ូ ​ធ្លាប់​បាន​បក​ស្រាយ​ច្រើន​ដង​រួច​មក​ហើយ​ថា​ លោក​មាន​ហេតុផល​ច្រើន​ដែល​ធ្វើ​អោយ​នឿយណាយ​ មិន​ចង់​កសាង​គ្រួសារ​ជា​ថ្មី​បាន​។ “ដូចជា​ដឹង​ស្រាប់​ហើយ​ខ្ញុំ​មាន​ប្អូន​មាន​ក្មួយ ​ក្នុង​បន្ទុក ច្រើន​ឆ្នាំ​មកនេះ​ខ្ញុំ ទុក​ពួកគេ​ជា​គ្រួសារ​របស់ខ្ញុំ ​អ្វី​ដែល​មាន គឺ​​គ្រប់គ្រាន់​សម្រាប់​ជីវិត​ខ្ញុំ​ហើយ”៕

 

សាច់​រឿង​មួយ​តម្រូវ​ឲ្យ​ ទេព រិនដារ៉ូ យក​ប្រពន្ធ​តាម​ប្រសាសន៍​នាយក​រដ្ឋ​មន្រ្តី

 

​(តួ​សំខាន់​ក្នុង​រឿង​ “ក្រមុំ​៣១​កំលោះ​៥២)

 

មានិត សង្ឃឹម​​​យុវវ័យ​ជំនាន់​​​ក្រោយ​ដើរ​លើ​ផ្លូវ​របស់​ខ្លួន

វីដេអូ​បង្រៀន​ពី​របៀប​ផាត់​មុខតាម​កាលៈទេសៈ ពី​​តារា​ស្រីល្បី​ៗ៤​ដួង

អត្ថបទ៖ ថា ម៉ាលីដា