រដ្ឋាភិបាល​សម្រេច​បន្ត​ឲ្យ​ប្រើប្រាស់រថយន្ត​ចង្កូត​ស្ដាំ​តែ​ហាម​នាំ​ចូល

ប្រមុខ​រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​ឡាន​ចង្កូត​ស្ដាំ​ប្រើប្រាស់​បាន​ជា​ធម្មតា ដោយ​មិន​តម្រូវ​ឲ្យ​កែ​ចង្កូត​ទៅ​ឆ្វេង​ឡើយ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ការ​នាំ​ចូល​ទៀត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​តិចណូ ឬ​ហៅ​ស្ពាន​អាកាស​៥​មករា នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មករា៖ «ហាម​នាំ​ចូល​ឡាន​ចង្កូត​ស្ដាំ​បន្ត​ទៀត បើ​នៅ​តែ​នាំ​ចូល នោះ​ឡាន​ចង្កូត​ស្ដាំ​នៅ​តែ​មិន​ចប់​ទេ​នៅ​ស្រុក​ខ្មែរ»

លោក ហ៊ុន សែន បន្ត​ថា ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ទាំងអស់​ត្រូវ​មក​បង់​ពន្ធ ដើម្បី​ទទួល​បាន​នូវ​ភាព​ស្រប​ច្បាប់ ដោយ​មិន​ចាំ​បាច់​ប្ដូរ​ចង្កូត​ស្ដាំ​មក​ឆ្វេង​ឡើយ៖ «ព្រោះ​ការ​ដូរ​ចង្កូត​នេះ វា​គ្រោះ​ថ្នាក់​ជាង​ចង្កូត​ស្ដាំ​ទៅ​ទៀត»

ប៉ុន្តែ​លោក ហ៊ុន សែន បញ្ជាក់​ថា ការ​បន្ត​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ គឺ​ជា​ការ​ខុស​ច្បាប់ ហើយ​នឹង​ត្រូវ​ចាត់​វិធានការ​តាម​នីតិវិធី។

កាល​ពី​ពេល​ថ្មីៗ​នេះ ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ប្រមាណ​៤០០​នាក់ បាន​តវ៉ា ដើម្បី​ទទូច​ដល់​រដ្ឋាភិបាល​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ប្រើប្រាស់​រថយន្ត​ទាំង​នោះ​ជា​ធម្មតា ដោយ​គ្រាន់​តែ​សុំ​បង់​ពន្ធ​ចូល​រដ្ឋ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។