សម្ដេចតេជោ ប្រកាសថា អ្នកមិនទាន់មាន ប័ណ្ណបើកបរ ត្រូវមកធ្វើមុន អ្នកមានប័ណ្ណ បើកបរចាស់

-ការធ្វើប័ណ្ណបើកបរ បញ្ចុះតម្លៃពី៦ម៉ឺនរៀល មក២៥០០០រៀល
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែ មករា ឆ្នាំ២០១៦ បានឲ្យអ្នកដែលមិនទាន់ មានប័ណ្ណបើកបរ ម៉ូតូ និង រថយន្ដជិត២លាននាក់ មកធ្វើមុន ហើយអ្នកមានប័ណ្ណ បើកបរចាស់ៗ ចាំមកធ្វើតាមក្រោយ។

ក្នុងឱកាស ចូលរួមសម្ពោធសមិទ្ធផល ស្ពានអាកាស ៥មករា និងផ្លូវក្រោមដីតិចណូ សម្ដេចតេជោ បានមាន ប្រសាន៍ ថា “ពីមុនប័ណ្ណបើកបរអចិន្ដ្រែយ៍ ១០០ឆ្នាំក៏នៅមានតម្លៃដែល ដល់ពេលឥឡូវ សម្ដេចក្រឡាហោម ស ខេង ទុកពេលបីខែ ប្រមូលផ្ដុំដើម្បីធ្វើការ ។ ពីមុន៦ម៉ឺនរៀលបូកនឹង តម្លៃពិនិត្យសុខភាព៧៤០០០រៀល ។ ដូច្នេះ ឥឡូវនេះ បងប្អូនអាចធ្វើប័ណ្ណបើកបរ បើអីចឹងម៉ូតូធ្លាប់ជិះ ៣នាក់ ចឹងប័ណ្ណបើកបរក៏ត្រូវមាន៣ដែរ”។

សម្តេច បានបន្តថា “ចឹងសូមអំពានាវ ទាំងអ្នកធ្វើឲ្យគេត្រូវតែធ្វើ។ ចឹងសង្ឃឹមថា រឿងនេះត្រូវបានដោះស្រាយ ហើយរឿងនេះត្រូវមានស្ថានភាពនៃច្បាប់ចរាចរណ៍ ដែលកំពុងអនុវត្ដផងដែរហើយឥឡូវអ្នកមិនទាន់មានប័ណ្ណ ប៉ូលីសគេមិនទាន់ប៉ះពាល់ទេ ប័ណ្ណចាស់ និងប័ណ្ណថ្មី និងអ្នកមិនទាន់មានប័ណ្ណ។ ប៉ុន្ដែខ្ញុំសូមផ្ដល់អនុសាសន៍ ឲ្យអ្នកមិនមានមកធ្វើមុន ហើយអ្នកមានប័ណ្ណចាស់ចាំមកធ្វើតាមក្រោយ ហើយមនុស្សមិនមានប័ណ្ណជិត ២លាននាក់  ដែលមិនទាន់បានធ្វើ ចឹងសម្រុកនិងមកផ្ដល់ឯកភាពមកធ្វើមុន”។

សម្តេចថា ប័ណ្ណបើកបរអ្នកណាក៏ត្រូវមានដែរ ទោះបីជាខ្ចីម៉ូតូ គេ រថយន្តគេ ក៏ត្រូវតែមានប័ណ្ណបើកបរដែរ ហើយ មិនអាចយកប័ណ្ណបើកបរគេមកជាប់ខ្លួនបានទេ ។

សម្ដេចបានប្រកាសថា ការប័ណ្ណបើកបរពីមុនយក៦០០០០រៀល ប៉ុន្តែឥឡូវធ្លាក់មកត្រឹម២៥០០០រៀលវិញ៕