ស្រាបៀរ Heineken រៀបចំពិធីឆ្លងឆ្នាំថ្មីនៅ Eclipse Sky Bar

ភ្នំពេញ៖ ស្រាបៀរ Heineken ជាស្រាបៀរមាន គុណភាពលំដាប់ថ្នាក់អន្ដរជាតិ ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងពិភពលោក នាពេលនេះបានរៀបចំ កម្មពិធីឆ្លងឆ្នាំថ្មី នៅ Eclipse Sky Bar ជាន់ទី ២៣ នៃអគារ Phnom Penh Tower កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥កន្លងទៅនេះ។

ក្រុមភ្ញៀវពិសេស និងបណ្តាអ្នកគាំទ្រស្រាបៀរ Heineken នៅទូទាំងរាជធានីភ្នំពេញ បានចូលរួមកម្មពិធី ជប់លៀងពិសេសនេះ ដើម្បីអបអរសាទរ ការបញ្ចប់ឆ្នាំ២០១៥ ដោយធ្វើការរាប់ថយក្រោយ (countdown) ដើម្បីបើកទំព័រឆ្នាំថ្មីនេះតែម្តង។

ស្រាបៀរ Heineken បានបើកកម្មពិធីពិសេសនេះ ដោយផ្តល់រង្វាន់គួរឲ្យភ្ញាក់ផ្អើល គឺទូរស័ព្ទទំនើប iPhone 6s  វត្ថុអនុស្សាវរីយ របស់ស្រាបៀរ Heineken និងរង្វាន់ផ្សេងទៀតជូន ដល់អ្នកដែលមានសំណាង ខណៈពេលដែលកំពុងជូនពរ អ្នករាល់គ្នាជួបប្រទះ តែសេចក្តីសុខ សិរីមង្គល វិបុលសុខគ្រប់ប្រការ នាឱកាសឆ្នាំថ្មី ២០១៦ ។

កម្មពិធីពិសេសនេះ មានការប្រគំតន្ត្រីពី Nikki Nikki, Dj Pro និង Dj Maily ដែលបានធ្វើឲ្យអ្នកចូលរួមរាំ សប្បាយពេញមួយរាត្រី ហើយឆ្លងចូលឆ្នាំថ្មី ដោយអបអរជាមួយនឹង ស្រាបៀរដ៏ល្អបំផុតនៅ ពិធីជប់លៀងដ៏ល្អបំផុតនៅក្នុងទីក្រុង៕

ស្រាបៀរ Heineken រៀបចំពិធីឆ្លងឆ្នាំថ្មីនៅ Eclipse Sky Bar