ពិធីដ៏ឱឡារិក មជ្ឈមណ្ឌល សាយណូផ្លាហ្សា ត្រៀមបើកសម្ភោធន៍ នៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦ខាងមុខនេះ មជ្ឈមណ្ឌល សាយណូផ្លាហ្សា ត្រៀមបើកសម្ភោធន៍ ជាផ្លូវការនៅភ្នំពេញ ដើម្បីបង្ហាញពីផលិតផល ដែលប្រមូលផ្ដុំអគារទីក្រុង ក្នុងស្រុកធំបំផុត នាពេលបច្ចុប្បន្ន នៅភ្នំពេញ ដែលបង្កើតឡើង ដោយឧស្សាហកម្ម CYTS ក្រោមឱវាទសហគ្រាស កណ្តាល CYTS នៅប្រទេសចិន នឹងបើកសន្និសីទ បង្ហាញផលិតផល ដ៏ឱឡារិកនៅសាលធំ នៃសណ្ឋាគារសូហ្វីតែល។

សកលភាវូបនីយកម្ម បានក្លាយទៅជានិន្នាការសំខាន់ នៃយុគសម័យ រាជធានីភ្នំពេញ បានអភិវឌ្ឍទៅមុខលើ វិថីអន្តរជាតិភាវូបនីយកម្ម ក្នុងជំហានដ៏លឿន ដើម្បីស្វាគមន៍អនាគតដ៏ល្អប្រសើរ  ការប្រែប្រួលពី មួយថ្ងៃទៅមួយថ្ងៃ បាននាំមកនូវបដិវត្តន៍ទីក្រុង និងបង្កើតបានជាឱកាស ទ្រព្យធនជាច្រើន។ អ្នកឆ្លាតវៃប្រាកដ ជាអាចក្ដាប់នូវឱកាសទ្រព្យធន ក្នុងនិន្នាការ យុគសម័យជឿនលឿននេះ ក្លាយជាអ្នកកាន់ចង្កូត ក្នុងការអភិវឌ្ឍទីក្រុង នៅពេលអនាគត។

នៅថ្ងៃនោះមនុស្សមក ពីគ្រប់ស្រទាប់វណ្ណៈ ដូចជា មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថានទូត វរជនសភាពាណិជ្ជកម្ម អតិថិជន អ្នកសារព័ត៌មាន ក្រុមហ៊ុន ព្រមទាំងបុគ្គលិក អង្គភាពសហការ និងក្រុមគ្រួសារជាដើម នឹងត្រូវបានអញ្ជើញអោយ ចូលរួមក្នុងពិធីដ៏ឱឡារិកនេះ ដើម្បីរួមគ្នាផ្ដល់សក្ខីកម្ម លើការចាប់កំណើត នៃអព្ភូតហេតុដ៏អស្ចារ្យ និងត្រចះត្រចង់ នៅភ្នំពេញលើកនេះ។ យើងអាចព្យាករបានថា សន្និសីទលើកនេះ នឹងរង្គោះរង្គើទីក្រុង ទាំងមូល ស្រទាប់វរជនប្រមូលផ្ដុំគ្នា ប្លាស់ប្តូរបទពិសោធន៍ និងគំនិត នេះពិតជាពិធីបង្កប់ ដោយទ្រព្យធន។

ក្នុងអំឡុងពេលនៃពីធីនេះ មន្ត្រីរដ្ឋាភិបាល និងអ្នកដឹកនាំគម្រោង នឹងធ្វើបទបង្ហាញ ដោយផ្ទាល់ ណែនាំអំពីផលិតផលគម្រោង ហើយក៏មានអ្នកជំនាញ ផ្នែករចនាចែករំលែកពី ទស្សនៈនៃការរចនា និងលក្ខណៈពិសេសនៃគម្រោងថែមទៀតផង ដើម្បីឲ្យអ្នកទស្សនា ទាំងអស់អាចយល់ដឹង អំពីទស្សនៈរចនាដ៏ល្អឥតខ្ចោះនៃផលិតផល ឲ្យបាន ១០០%។

ក្នុងនាមជាគម្រោងលក្ខណៈចម្រុះខ្នាតធំ និងជាដែនដីថ្មីនៅភ្នំពេញ នៅថ្ងៃដដែលមជ្ឈមណ្ឌល សាយណូផ្លាហ្សា នឹងចុះអនុស្សរណៈ នៃការយោគយល់ជាមួយនឹង ហាងម៉ាកផលិតផល និងមជ្ឈមណ្ឌលលក់ដូរជាច្រើន។ Wal-Mart និង Pizza Hut ជាដើម ដែលជាហាងសាខា មានកេរ្តិ៍ឈ្មោះល្បីលក្ខណៈ អន្តរជាតិសង្ឃឹមថា នឹងបង្កើតនៅថ្ងៃអនាគត ហើយនឹងប្រារព្ធពិធីចុះ កិច្ចព្រមព្រៀងក្នុងសន្និសីទ បង្ហាញផលិតផលគម្រោង។ អ្វីដែលគួរឲ្យទន្ទឹងរង់ចាំនោះគឺ គម្រោងនេះបានអញ្ជើញសហគ្រាស គ្រប់គ្រងអចលនទ្រព្យ ដែលមានកេរ្តិ៍ឈ្មោះល្បី ឲ្យធ្វើជាទីប្រឹក្សាផ្នែកអចលនទ្រព្យ របស់អគារនេះ ដើម្បីផ្ដល់ជូនកម្មសិទ្ធិករ នូវសេវាប្រចាំថ្ងៃ ដែលមានគុណភាពល្អ និងប្រសិទ្ធភាពខ្ពស់ ធ្វើឲ្យតម្លៃគម្រោង កើនឡើងកាន់តែខ្ពស់។

គ្រប់សហគ្រាសទាំងអស់ ដែលមានការទទួលខុសត្រូវ លើទស្សនៈតម្លៃស្នូលនៃសហគ្រាសនោះ  គឺរួមបញ្ចូលគ្នានូវប្រយោជន៍សេដ្ឋកិច្ច របស់សហគ្រាស និងប្រយោជន៍សង្គម។ ក្នុងនាមជាគម្រោង ពាណិជ្ជកម្មខ្នាតធំមួយ មជ្ឈមណ្ឌល សាយណូផ្លាហ្សា នឹងរ៉ាប់រងទំនួលខុសត្រូវ សង្គមកាន់តែច្រើន ហើយក្នុងសន្និសីទនេះ ផងដែរនឹងមានរៀបចំពិធីបរិច្ចាគ លក្ខណៈសប្បុរសធម៌ ដែលផ្តោតលើនិស្សិត នៅភ្នំពេញជាចម្បង។ ពិធីនេះបង្ហាញចេញយ៉ាងច្បាស់នូវកេរ្តិ៍ឈ្មោះ និងទំនួលខុសត្រូវ សង្គមរបស់សហគ្រាស ហើយទាំងនេះប្រាកដនឹង ធ្វើឲ្យសហគ្រាសទទួលបាននូវកេរ្តិ៍ឈ្មោះល្អ ក្នុងទីផ្សារសម្រាប់ក្រុមហ៊ុនផ្ទាល់ និងគម្រោងផងដែរ ដើម្បីឈ្នះ និងទទួលបានប្រយោជន៍ទៅវិញទៅមក៕

ពិធីដ៏ឱឡារិក មជ្ឈមណ្ឌល សាយណូផ្លាហ្សា ត្រៀមបើកសម្ភោធន៍ នៅភ្នំពេញ

ពិធីដ៏ឱឡារិក មជ្ឈមណ្ឌល សាយណូផ្លាហ្សា ត្រៀមបើកសម្ភោធន៍ នៅភ្នំពេញ

ពិធីដ៏ឱឡារិក មជ្ឈមណ្ឌល សាយណូផ្លាហ្សា ត្រៀមបើកសម្ភោធន៍ នៅភ្នំពេញ