ជិះម៉ូតូជែងជ្រុលចង្កូត បុករថយន្ត នៅពីមុខរបួសធ្ងន់ ដាច់ជើងឆ្វេងម្ខាង នៅស្រុកកៀនស្វាយ

កណ្តាល៖ យុវជនម្នាក់របួសធ្ងន់ ដាច់ជើងឆ្វេងម្ខាង ខណៈជិះម៉ូតូជែងនឹងរថយន្ត រួចជ្រុលទៅបុក រថយន្តមួយគ្រឿងទៀត នៅម៉ោង២១៖៣០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ៣៧-៣៨ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក ព្រំ សំណាង អធិការរងស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួង ហ៊ីម ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកម៉ូតូសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ 1FB-4859 បានធ្វើដំណើរ ចេញពីអ្នកលឿង ទៅភ្នំពេញ (បញ្ចា្រសទិសគ្នា) លុះមកដល់ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ បានជែងរថយន្ត១គ្រឿង នៅពីមុខក៏ជ្រុលចង្គូត ទៅបុកនិងរថយន្តមួយគ្រឿងម៉ាក FUSO ពណ៍ស ពាក់ស្លាកលេខ 3A-1899 បានធ្វើដំណើរ ចេញពីភ្នំពេញ ទៅអ្នកលឿងទិសដៅផ្ទុយគ្នា បណ្តាលឲ្យដាច់ជើងឆ្វេង (បញ្ចូនសង្គ្រោះនៅមន្ទីរពេទ្យ) ហើយអ្នកបើកបរ គេចខ្លួនបាត់ស្រមោល។

លោកអធិការរងថា ក្រោយកើតហេតុ សមត្ថិកច្ចជំនាញ បានចុះទៅធ្វើការវាស់វែង រួចបានបញ្ចូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ដោយឡែករថយន្ត និងម៉ូតូយកទៅអធិការដ្ធាន នគរបាលស្រុក ដើម្បីដោះស្រាយគ្នានៅ ពេលក្រោយ៕

ជិះម៉ូតូជែងជ្រុលចង្កូត បុករថយន្ត នៅពីមុខរបួសធ្ងន់ ដាច់ជើងឆ្វេងម្ខាង នៅស្រុកកៀនស្វាយ
ជិះម៉ូតូជែងជ្រុលចង្កូត បុករថយន្ត នៅពីមុខរបួសធ្ងន់ ដាច់ជើងឆ្វេងម្ខាង នៅស្រុកកៀនស្វាយ
ជិះម៉ូតូជែងជ្រុលចង្កូត បុករថយន្ត នៅពីមុខរបួសធ្ងន់ ដាច់ជើងឆ្វេងម្ខាង នៅស្រុកកៀនស្វាយ
ជិះម៉ូតូជែងជ្រុលចង្កូត បុករថយន្ត នៅពីមុខរបួសធ្ងន់ ដាច់ជើងឆ្វេងម្ខាង នៅស្រុកកៀនស្វាយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត