ជប៉ុន ក្នុងនាមសមាជិកថ្មី នៃក្រុមប្រឹក្សាសន្តិសុខ ប្តេជ្ញា សម្រួលជម្លោះរវាង អារ៉ាប៊ី សាអូឌីត និង អ៊ីរ៉ង់

តួក្យូ៖ ប្រទេសជប៉ុន បានក្លាយជាសមាជិក មិនអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការ សហប្រជាជាតិ ហើយប្រេសិតប្រចាំយូអិនរបស់ខ្លួន បាននិយាយថា ទីក្រុងតូក្យូ អាច ប្រើ ទំនាក់ទំនងដ៏ល្អប្រសើរ របស់ខ្លួនជាមួយនឹងបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដើម្បី ជួយ ដល់ការកាត់បន្ថយភាពតានតឹង ដែលកំពុងកើនឡើងខ្លាំង រវាង អារ៉ាប៊ី សាអីឌីត និងអ៊ីរ៉ង់។

ទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០១៦ នេះដោយលើក ឡើងពីសម្ដី របស់តំណាងជប៉ុនលោក ម៉ូតូហ៊ីឌី យូស៊ីកាវ៉ា ថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ដ ទៀតថា “យើងជាមិត្តរបស់ អារ៉ាប៊ី សាអូឌីត និងអ៊ីរ៉ង់ ហើយយើងមានទំនាក់ទំនង យ៉ាង ជិតស្និទជាមួយនឹងប្រទេសទាំងពីរ និងបណ្ដា ប្រទេសដទៃទៀតក្នុងតំបន់មជ្ឈិមបូព៌ា ដូច្នេះ ខ្ញុំសង្ឃឹមថាយើងអាចធ្វើឲ្យស្ថានការណ៍ មានលំនឹងឡើងវិញ។

គួរបញ្ជាក់ថា អារ៉ាប៊ី សាអូឌីត បានប្រកាសរំលាយទំនាក់ទំនង ការទូតជាមួយនឹង អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ និងស្នើឲ្យស្ថានទូត និង កុងស៊ុល ទាំងអស់របស់ អ៊ីរ៉ង់នៅក្នុងប្រទេស ដកចេញក្នុងរយៈពេល ៤៨ម៉ោង។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីមានការវាយប្រហារ លើអ្នកកាន់និកាយស៊ីអ៊ីត និងស្ថានទូត ព្រមទាំងស្ថានកុងស៊ុលរបស់ អារ៉ាប៊ូ សាអូឌីត៕

ជប៉ុន ក្នុងនាមសមាជិកថ្មី នៃក្រុមប្រឹក្សាសន្តិសុខ ប្តេជ្ញា សម្រួលជម្លោះរវាង អារ៉ាប៊ី សាអូឌីត និង អ៊ីរ៉ង់