លោក ហ៊ុន សែន ប្រកាស​ថា​ម្ចាស់​រថយន្ត​នៅ​អម​ផ្លូវ​ជាតិ​លេខ​៤​មិន​ត្រូវ​បង់​ថ្លៃ​ទៀត​ទេ

ម្ចាស់​រថយន្ត​ជាង​២​ម៉ឺន (២៣,៩០៧) គ្រឿង រស់​នៅ​តាម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៤ នឹង​មិន​ត្រូវ​បង់​ថ្លៃ​ធ្វើ​ដំណើរ​លើ​ផ្លូវ​នោះ​ទៀត​ទេ ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦​តទៅ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​តិចណូ ឬ​ហៅ​ស្ពាន​អាកាស​៥​មករា នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មករា ដោយ​លោក​បញ្ជាក់​ថា នេះ​ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ពលរដ្ឋ​ដែល​រស់​តាម​ផ្លូវ​ជាតិ​លេខ​៤ បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការ​យក​ថ្លៃ​ផ្លូវ ពី​ពលរដ្ឋ​ទាំងអស់​ជិះ​ឆ្លង​កាត់​ផ្លូវ​វ៉េងស្រេង។

លោក ហ៊ុន សែន បន្ត​ថា កន្លែង​មក ម្ចាស់​ក្រុមហ៊ុន​ផ្លូវ​ជាតិ​លេខ​៤​នេះ បាន​កំណត់​អត្តសញ្ញាណ និង​អនុគ្រោះ​ដល់​ម្ចាស់​រថយន្ត​ជាង​២ម៉ឺន​គ្រឿង​នោះ ដោយ​បង់​ថ្លៃ​តិចតួច គឺ​ធ្វើ​ដំណើរ​ទៅ​១,៨០០​រៀល និង​មក​វិញ​១,៨០០​រៀល ចំណែក​ម្ចាស់​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ជាង ១ម៉ឺន​គ្រឿង គឺ​មិន​គិត​ថ្លៃ​តែ​ម្ដង៖ «ចាប់​ពី​ថ្ងៃ​ទី​៧ មករា តទៅ រថយន្ត​ជាង​៣ម៉ឺន​គ្រឿង​ដែល​រស់​នៅ​សង​ខាង​ផ្លូវ​ជាតិ​លេខ​៤​នេះ មិន​ត្រូវ​បង់​ថ្លៃ​ផ្លូវ​បន្ត​ទៀត​ទេ»

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។