ជនសង្ស័យលួចម៉ូតូ ត្រូវសមត្ថកិច្ច ក្របួចជាប់ ក្រោយលួចម៉ូតូ ពលរដ្ឋបាន២គ្រឿង

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ នេះ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខេត្ត កំពង់ឆ្នាំង ចាប់ខ្លួន ក្នុងករណីលួចម៉ូតូប្រជាពលរដ្ឋ ក្នុងភូមិបានចំនួន២គ្រឿង កាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ នៅ ភូមិកំពង់ត្រឡាច។

លោក ពេជ រី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្នាននគរបាល ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យខាងលើ ចាប់ខ្លួនក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋក្នុង ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។ បន្ទាប់ពីមានសកម្មភាពភាពលួចម៉ូតូខាងលើ ប្រជាពលរដ្ឋ បានរាយការណ៍ដល់សមត្ថកិច្ច ក្រោយទទួលពត៌មាន លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត បានចេញបញ្ជាឱ្យលោកដឹកនាំកម្លាំងចេញប្រតិបត្តិការ រហូតដល់ចាប់ខ្លួនជនសង្ស័យបាននៅចំណុចភូមិដកស្និត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ម៉ូតូដែលត្រូវជនសង្ស័យខាងលើលួច មានឈ្មោះ សេន អាលី ភេទ ប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ ម៉ាត់ លាស់ អាយុ៣៥ឆ្នាំ  មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

ជនសង្ស័យ ខាងលើមានឈ្មោះ ឈិត ស៊ីនឿន អាយុ៣៥ឆ្នាំ រស់នៅភូមិតាំងក្រសាំង សង្កាត់តាំងធ្នង់ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ក្រោយចាប់ខ្លួនសមត្ថកិច្ចដ្ហូតបានម៉ូតូចំនួន០៤គ្រឿង ដែលជនសង្ស័យធ្វើសកម្មភាពលួចបាន ។   

បច្ចុប្បន្ន ក្រោយចាប់ខ្លួនជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជួនទៅតុលាការ ខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធី ច្បាប់៕

ជនសង្ស័យលួចម៉ូតូ ត្រូវសមត្ថកិច្ច ក្របួចជាប់ ក្រោយលួចម៉ូតូ ពលរដ្ឋបាន២គ្រឿង

ជនសង្ស័យលួចម៉ូតូ ត្រូវសមត្ថកិច្ច ក្របួចជាប់ ក្រោយលួចម៉ូតូ ពលរដ្ឋបាន២គ្រឿង