៥​ដំណាក់​កាល​​​ត្រូវ​ឆ្លង​កាត់​ ក្នុង​ការ​ដាក់​វីដេអូ​​​ឲ្យ​រក​លុយ​​​លើ​​ Youtube

៥​ដំណាក់​កាល​​​ត្រូវ​ឆ្លង​កាត់​ ក្នុង​ការ​ដាក់​វីដេអូ​​​ឲ្យ​រក​លុយ​​​លើ​​ Youtube

អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ហើយ​ថា​ មនុស្ស​មួយ​ចំនួន​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​តាម​រយៈ​ Youtube Channel ​របស់​ពួក​គេ។​ ដូច​នេះ​អ្នក​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា​តើ​ពួក​គេ​ធ្វើ​យ៉ាង​មិច​ទើប​អាច​រក​ចំណូល​បាន​​ពី​ Youtube។  តោះ! ​កុំ​បង្អង់​យូរ​ទៅ​មើល​ចំណុច​ខាង​ក្រោម​ អាច​ជួយ​ឲ្យ​អ្នក​ដឹង​ពី​វិធីសាស្ត្រ​ក្នុង​ការ​ដាក់​វីដេអូ​របស់​អ្នក​ឲ្យ​រក​លុយ​លើ​ Youtube​៖

 

១. អ្នក​ត្រូវ​មាន​ Youtube Channel Account​ ជា​មុន​សិន

 

៥​ដំណាក់​កាល​​​ត្រូវ​ឆ្លង​កាត់​ ក្នុង​ការ​ដាក់​វីដេអូ​​​ឲ្យ​រក​លុយ​​​លើ​​ Youtube

 

@​ ដើម្បី​ទទួល​បាន​ Youtube​ ​Account ​អ្នក​ត្រូវ​ប្រើ​គណនី​ Gmail​ (ឧ. [email protected]) [email protected]្កើត។ ពេល​បង្កើត​ អ្នក​ត្រូវ​រក​ឈ្មោះ​ណា​ងាយ​ ខ្លី​ និង​ទាក់ទាញ​ដក់​ឲ្យ​ Youtube Channel ​របស់​អ្នក​ ដូច្នេះ​គេ​នឹង​ងាយ​រក​មិន​ខាន។

 

 

២. បង្ហោះ​វីដេអូ​ទៅ​ក្នុង​ Channel​ នោះ​

 

៥​ដំណាក់​កាល​​​ត្រូវ​ឆ្លង​កាត់​ ក្នុង​ការ​ដាក់​វីដេអូ​​​ឲ្យ​រក​លុយ​​​លើ​​ Youtube

 

@គួរ​តែ​ជ្រើសរើស​នូវ​វីដេអូ​ណា​ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​បុគ្គល​ទូទៅ។​
@ចំណង​ជើង​នៃ​វីដេអូ​ត្រូវ​តែ​ទាក់ទាញ។
@កំណត់​ពេល​វេលា​ច្បាស់​លាស់​ក្នុង​ការ​បង្ហោះ​វីដេអូ។

 

 

៣. ​បង្កើន​ចំនួន​អ្នក​ទស្សនា​

 

៥​ដំណាក់​កាល​​​ត្រូវ​ឆ្លង​កាត់​ ក្នុង​ការ​ដាក់​វីដេអូ​​​ឲ្យ​រក​លុយ​​​លើ​​ Youtube

@មាន​វីដេអូ​ថ្មី​ៗ​សម្រាប់​អ្នក​ទស្សនា។​
[email protected]គម​ ដូច​ជា​ Facebook ​ដើម្បី​ Share ​វីដេអូ​ Youtube ​របស់​អ្នក​ ដូច្នេះ​គេ​នឹង​គេ​​ស្គាល់​ Youtube Channel ​របស់​អ្នក​បាន​កាន់​តែ​ច្រើន។​
@​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ទស្សនា ​តាមរយៈ​ការ​ឆ្លើយ​តប​នូវ​សំនួរ​នានា​ដែល​អ្នក​ទស្សនា​បាន​ចោទ​សួរ​ទៅ​លើ​វីដេអូ​របស់​អ្នក។

 

 

៤. Monetize ​វីដេអូ​ដែល​មាន​ក្នុង​ Youtube Channel​ របស់​អ្នក

 

៥​ដំណាក់​កាល​​​ត្រូវ​ឆ្លង​កាត់​ ក្នុង​ការ​ដាក់​វីដេអូ​​​ឲ្យ​រក​លុយ​​​លើ​​ Youtube

 

@ដើម្បី​ទទួល​បាន​ចំណូល​ពី​ Youtube​ អ្នក​ត្រូវ​អនុញ្ញាត​ឲ្យ​ Youtube​ ដាក់​ការ​ផ្សាយ​ពាណិជ្ជកម្ម​នានា​ទៅ​លើ​វីដេអូ​របស់​អ្នក។
[email protected] Video Manager​ ហើយ​ចុច​លើ​សញ្ញា​ដុល្លារ​ ($)​ និង​ ធីក​យក​ Monetize with ads ​លើ​វីដេអូ​ណា​ ដែល​អ្នក​ចង់​ឲ្យ​ Youtube ​ផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​បាន​លុយ។​
@តែ​ត្រូវ​ចាំ​ថា​វីដេអូ​ដែល​អាច​ដាក់​ Monetize​ បាន​ លុះ​ត្រា​តែ​មិន​មែន​ជា​វីដេអូ​ដែល​មាន​កម្មសិទ្ធិបញ្ញា​របស់​អ្នក​ដទៃ។

 

 

៥. ​ភ្ជាប់​ Youtube Channel ​ទៅ​កាន់​ Google Adsense​

 

@ចូល​ទៅ​គេហទំព័រ​ Google Adsense​ រួច​ធ្វើ​ការ​ Log In​ ដោយ​ប្រើ​ Youtube Account​ របស់​អ្នក។ (Adsense នី​មួយៗ​មាន​តម្លៃ​ខុស​គ្នា ​ដូច​នេះ​អ្នក​គួរ​តែ​សម្រេច​ចិត្ត​ឲ្យ​ច្បាស់​មុន​អនុញ្ញាត​ Google​ ដាក់​ការ​ពាណិជ្ជកម្ម​នានា​លើ​វីដេអូ​របស់​អ្នក)។
@អ្នក​ត្រូវ​តែ​មាន​គណនី​ធនាគារ​ Paypal ឬ​ Master Card ​ដើម្បី​អនុញ្ញាត​ឲ្យ​ Youtube ​អាច​បញ្ចូល​ថវិកា​ទៅ​ក្នុង​គណនី​របស់​អ្នក នៅ​ពេល​វីដេអូ​របស់​អ្នក​មាន​អ្នក​ទស្សនា​ច្រើន។

 

៥​ដំណាក់​កាល​​​ត្រូវ​ឆ្លង​កាត់​ ក្នុង​ការ​ដាក់​វីដេអូ​​​ឲ្យ​រក​លុយ​​​លើ​​ Youtube

 

ចំណាំ៖ ចំណូល​ទាំង​អស់​គឺ​គិត​តាម​ចំនួន​ និង​រយៈ​ពេល​ដែល​អ្នក​ទស្សនា​បាន​ចំណាយ​លើ​វីដេអូ​របស់​អ្នក។

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ wikihow