រដ្ឋាភិបាល​អាម៉េរិក​ប្ដឹង​ក្រុមហ៊ុន​ផលិត​រថយន្ដ​ Volkswagen

រដ្ឋាភិបាល​អាម៉េរិក​កំពុង​តែ​ប្ដឹង​ក្រុមហ៊ុន​ផលិត​រថយន្ដ Volkswagen ដោយ​ចោទ​ក្រុមហ៊ុន​ថា​បាន​លក់​រថយន្ដ​របស់​ខ្លួន​នៅ​អាម៉េរិក​ដែល​បញ្ចេញ​​ឧស្ម័ន​បំពុល​បរិស្ថាន​លើស​ស្ដង់​ដារ​កំណត់​របស់​អាម៉េរិក។