គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ក្រុម​គាំទ្រ​ថ្មី​នៅ​ក្រុង​មែលប៊ិន

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​រដ្ឋ​វិចថូរៀ​ហាក់​កំពុង​ប្រឈម​មុខ​​នឹង​បញ្ហា​ធ្វើ​ការ​មិន​ចុះ​សម្រុង​នឹង​គ្នា​ក្រោយ​ពេល​ថ្មីៗ​នេះ​ថ្នាក់​​ដឹកនាំ​បក្ស​​​សង្រ្គោះ​ជាតិ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ចេញ​លិខិត​តែង​តាំង​ក្រុម​​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រុង​​មែលប៊ិន​រដ្ឋ​វិចថូរៀ ដែល​មាន​សមាសភាព​១៤នាក់​មាន​ប្រធាន, អនុប្រធាន, លេខាធិការ, ហិរញ្ញិក, អ្នក​នាំពាក្យ, សមាជិក និង​មាន​ទីប្រឹក្សា​​លោក Julio Jedres អតីត​លេខា​ផ្ទាល់​របស់​អតីត​ព្រះ​មហាក្សត្រ​នរោត្ដម​សីហនុ​ ខណៈ​ពេល​ដែល​នៅ​រដ្ឋ​វិចថូរៀ​មាន​សាខា​គណបក្ស​សង្រ្គោះ​ជាតិ​រួច​ស្រាប់​ទៅ​​ហើយ​នោះ។