ក្រុម​ចោរលួចរថយន្ត​មួយគ្រឿង និង​ម៉ូតូ​មួយគ្រឿងទៅ​បាត់ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​

ភ្នំពេញ: ក្រុមចោរ​បានធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ហ៊ី​យ៉ាន់​១​គ្រឿង និង​ម៉ូតូ ម៉ាក ស៊ុយ​ហ្ស៊ូ​គីប្លើ​ស​១​គ្រឿង​គេចខ្លួនបាត់​ដោយ​សុ​វត្ថ​ភាព ដោយ​មិន​រំខាន​ដល់​កម្លាំង​សមត្ថកិច្ច​បន្តិច​ឡើយ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង​២​ឈានចូល ថ្ងៃទី​៥ ខែមករាឆ្នាំ​២០១៦ នៅ​ក្រុម​០៨ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​មានឈ្មោះ គឹម សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​មុខរបរដឹកទំនិញ ស្នាក់​ភូមិ​កើតហេតុ​។ ចំណែក​ម្ចាស់​ម៉ូតូ​មានឈ្មោះ សារឹម វុ​ធឿនភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ប​រត់​ម៉ូតូ​កង់​បី ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ដូចគ្នា​។​

​តាម​ការរៀបរាប់​ពី​ម្ចាស់​រថយន្ត​បានអោយដឹងថា រថយន្ត​ដែល​ក្រុម​ចោរលួច​យកទៅនោះ​ជា​ប្រភេទ​រថយន្ត​កូរ៉េ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខភ្នំពេញ​2AC.7941 ហើយ​គាត់​តែងតែ​ទុក​រថយន្ត​នេះ​នៅមុខ​ផ្ទះ​ជាធម្មតា​ហើយ​នៅយប់កើតហេតុ​គាត់​ក៏​ចូល​សំរាក​លង់លក់​លុះដល់​ម៉ោង​កើតហេតុ​គាត់​ក៏ក្រោកពីដំណេក​ដើម្បី​យក​រថយន្ត​ទៅ​ដឹកទំនិញ​ស្រាប់តែ​បាត់​រថយន្ត​តែម្តង​មិន​តែ​ប៉ុណ្ណោះ​ក្រុមចោរ​បាន​យក​ខ្សែភ្លើង​ចង​ទ្វារ​ខាងក្រៅ​ជាប់​ទៀតផង ត្រូវ​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​ស្រាយ​ហើយក៏​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ទាំងយប់​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​។​

​ចំណែក​ម្ចាស់​ម៉ូតូ​បានអោយដឹងថា ម៉ូតូ​របស់គាត់​ម៉ាក ស៊ុយ​ហ្ស៊ូ​គី ប្លើ​សព​ណ៌​ក្រហមពាក់​ស្លាក​លេខ ភ្នំពេញ 1AW.7996 ហើយ​បាន​ទុក​សណ្តោង​រឺ​ម៉ក​នៅមុខ​ផ្ទះ​លុះព្រឹក​ឡើង​ទើប​ដឹងថា​បាត់​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ជិតខាង​បានអោយដឹងថា នៅវេលា​ម៉ោង​ប្រហែល​២​និង​៣០​នាទីយប់​គាត់​បានឮ​សូ​សំលេង​ម៉ូតូ​២​គ្រឿ​ជិះ​ឆ្លងកាត់​ទីនោះ​ក្រោយមក​ក៍​ឮ​សំលេងបញ្ឆេះ​រថយន្ត​ប៉ុន្តែ​ពួកគាត់​មិនបាន​ចាប់អារម្មណ៍​លុះ​ម្ចាស់​រថយន្ត​ខ​ល​ប្រាប់ទើប​ដឹងថា​មាន​ចោរលួច​រថយន្ត​មែន​។​ដោយឡែក​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បានប្រាប់ថា​ទាក់ទង​និង​ករណីនេះ​កំលាំង​របស់លោក​កំពុងធ្វើការ​ស្រាវជ្រាវ និងកំណត់​មុខសញ្ញា ដើម្បី​ចាប់​យកមក​ចាត់ការ​តាមច្បាប់​៕R​