រថយន្ត​ដឹក​ផលិតផល​តាំងពិព័រណ៍​មកពី​ថៃ​បុក​បង្គោល​ស្លាក​ទេសចរណ៍​បាក់​នៅ​ខេត្តក្រចេះ​

​ខេត្តក្រចេះ​៖​បង្គោល​ស្លាក​ទេសចរណ៍​តាម​ដងផ្លូវ​មាត់ទន្លេ​នៅ​ចំណុច​បឹង​គីឡូ ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ រង​ការខូចខាត​ទាំងស្រុង​ដោយសារ​រថយន្ត​ដឹកទំនិញ​ផលិតផល​តាំង​ពិ​ពណ៌​មកពី​ប្រទេស​ថៃ សំពីងសំពោង​មួយគ្រឿង​ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ថៃ​បាន​បុក​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦​នេះ​។

​    ​គួរ​បញ្ជាក់ថា រថយន្ត​បង្ក គឺជា​រថយន្ត​ដឹកទំនិញ​ផលិតផល​តាំង​ពិ​ពណ៌​មកពី​ប្រទេស​ថៃ ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​ជា​ជនជាតិ​ថៃ​ទាំងអស់​។ ដោយ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មកដល់​ចំណុច​ផ្លូវបំបែក​ខាងលើ​ក៏​បើក​បត់​ឆ្វេង​ដោយ​អត់​មើល​ពី ស្លាក​ចរាចរណ៍​ហាមឃាត់​មិនអោយ​រថយន្ត​ធំៗ ឆ្លងកាត់ ទើប​បណ្ដាលអោយមាន​ហេតុការណ៍​កើតឡើង តែ​មិន​បង្ក​អោយ​អ្នករួមដំណើរ​ណា​ម្នាក់​រងរបួស​ឡើយ​។

​    ​ក្រោយពេល កើតហេតុ​នគរបាល​ចរាច​ណ៍​ខេត្ត​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​ភ្លាមៗ​នឹង បាន​នាំយក​រថយន្ត​បង្ក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នងការ​នគរបាល ខេត្តក្រចេះ ដើម្បីអោយ​ម្ចាស់​រថយន្ត​បង់​សំណង​ជូន​រដ្ឋ​តាម​ទំហំ​ខូចខាត​៕

រថយន្ត​ដឹក​ផលិតផល​តាំងពិព័រណ៍​មកពី​ថៃ​បុក​បង្គោល​ស្លាក​ទេសចរណ៍​បាក់​នៅ​ខេត្តក្រចេះ​
រថយន្ត​ដឹក​ផលិតផល​តាំងពិព័រណ៍​មកពី​ថៃ​បុក​បង្គោល​ស្លាក​ទេសចរណ៍​បាក់​នៅ​ខេត្តក្រចេះ​