ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

Rafa Benitez ​ត្រូវ​​ក្លិប​យក្ស​អេស្ប៉ាញ​ Real Madrid បណ្ដេញ​ចេញ​ពី​តំណែង​អ្នកចាត់ការ​​យប់​មិញ បន្ទាប់​ពី​ដឹក​នាំ​បាន​៧​ខែ ខណៈ​ដែល​ក្រុម​កំពុង​ស្ថិត​នៅ​លេខ​៣ ​ក្នុង​តារាង​ La Liga ​​និង​មាន​គម្លាត​៤​ពិន្ទុ​ពី​​ក្រុម​កំពូល​តារាង​ Atletico Madrid។

 

ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

 

​ការ​បណ្ដេញ​​អតីត​អ្នកចាត់ការ​ក្រុម​ Liverpool ​រូប​នេះ ធ្វើ​ឲ្យ​សារព័ត៌មាន​មួយ​ចំនួន​ធំ​​​យល់​ថា​ អាច​មក​មូលហេតុ​មួយ​ចំនួន។ ខាង​ក្រោម​នេះ​ គឺ​ជា​ហេតុផល​៦​​យ៉ាង​ដែល​ ធ្វើ​ឲ្យ​ Real បណ្ដេញ​​បុរស​សញ្ជាតិ​អេស្ប៉ាញ​វ័យ​៥៥​ឆ្នាំ​ចេញ៖

 

១. មិន​មែន​ជា​បុគ្គល​មាន​ប្រជា​ប្រិយ​ភាព៖ បន្ទាប់​ពី​ Carlo Ancelotti ​ចេញ ហើយ​ជំនួស​វិញ​ដោយ​ Benitez ទាំង​កីឡាករ​ក្រុម​ Real និង​អ្នកគាំទ្រ​ហាក់​​ពុំ​សូវ​ឲ្យ​តម្លៃ ឬ​គាំទ្រ​ពេញ​ទំហឹង​ដល់​អ្នកចាត់ការ​រូប​នេះ​ឡើយ។

 

ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

 

២. ​មាន​​បញ្ហា​ជាមួយ​កីឡាករ៖ Benitez ​​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ Cristiano Ronaldo ​អន់ចិត្ត​ តាំង​ពី​​និយាយ​​​ថា កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ជា​កីឡាករ​ម្នាក់​ ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​លោក​ ដែល​មាន​ន័យ​ថា លោក​មិន​​យល់​ថា​ CR7 ល្អ​បំផុត​ទេ ថែម​ទាំង​ឲ្យ​ Gareth Bale ​លេង​នៅ​តំបន់​កណ្ដាល។ អតីត​អ្នកចាត់ការ​ Chelsea រូប​នេះ ក៏​បាន​ខ្វែង​គំនិត​គ្នា​ជាមួយ​ Sergio Ramos ​និង​មាន​បញ្ហា​រកាំរកូស​ជាមួយ​ James Rodriguez, Denis Cheryshev និង​ Jese Rodriguez ផង​ដែរ។

 

ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

 

៣. បញ្ហា​លើ​ទីលាន៖ រដូវ​កាល​នេះ​ Real បាន​ឈ្នះ​គេ​ច្រើន​គ្រាប់​ដូច​ជា ឈ្នះ​ Rayo ១០-២ និង​​ឈ្នះ​ Malmo ៨-០ មែន​ ប៉ុន្តែ​​ពេល​​​ប៉ះ​​ក្រុម​ដូច​ជា Sevilla, Atletico Madrid, Villarreal, Valencia និង​ Barcelona ក្រុម​ស្ដេច​ស ធ្វើ​មិន​បាន​ល្អ​ទេ ដែល​នេះ​បង្ហាញ​ថា​​ក្រុម​​លេង​លក្ខណៈ​ឯកជន​អាស្រ័យ​លើ​សមត្ថភាព​កីឡាករ​​​ម្នាក់ៗ​ និង​គ្មាន​បច្ចេកទេស​ ឬ​យុទ្ធសាស្ត្រ​អ្វី​ឡើយ។

 

ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

 

​​៤. ​ជំនួប​ El Clasico ​ចាញ់​បាក់​មុខ​ក្នុង​ដី​ខ្លួន​ឯង៖ El Clasico ​ចុង​ក្រោយ​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ក្រុម​ Real Madrid ​ត្រូវ​បាន​ Barcelona លត់​ទក់​សាច់​ ៤-០ នៅ​ Santiago Bernabéu ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខក​ចិត្ត​​ស្ទើរតែ​​និយាយ​មិន​ចេញ។

 

ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

 

៥. Fans តែង​ស្រែក​ចំអក​ឲ្យ៖ ​អ្នកគាំទ្រ​ Real Madrid ​តែង​តែ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​អ្នកចាត់ការ​  Benitez។ ជាក់​ស្ដែង​ដូច​កាល​ប្រកួត​ឈ្នះ​ Real Sociedad ៣-១ កាល​ចុង​ខែ​ធ្នូ អ្នកគាំទ្រ​ជា​ច្រើន​បាន​ស្រែក​ចំអក​ឲ្យ​ បន្ទាប់​ពី​ ​Sociedad តាម​ស្មើ​ ១-១ មុន​នឹង​ទទួល​ជ័យ​ជម្នះ។

 

ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

 

៦. រឿង​ដក​សិទ្ធ​ចេញ​ពី​ Copa del Rey៖ Real ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ ពិន័យ​ឲ្យ​ធ្លាក់​ចេញ​​  Copa del Rey ​ដោយ​ស្វ័យ​ប្រវត្តិ បន្ទាប់​ពី​ដាក់​កីឡាករ​ Denis Cheryshev ​ដែល​ជាប់​បម្រាម​តាំង​ពី​នៅ​ក្រុម​ចាស់​របស់​គេ​ឲ្យ​ចូល​លេង។ បញ្ហា​នេះ​​ក៏​មិន​មែន​ជា​កំហុស​របស់​ Benitez ទាំង​ស្រុង​ដែរ ហើយ​កីឡាករ​ខ្លួន​ឯង ក៏​គួរ​តែ​ដឹង​ពី​បញ្ហា​នេះ​ ប៉ុន្តែ​គ្រប់​គ្នា​​បែរ​​ដាក់​បន្ទុក​លើ​អ្នកចាត់ការ​រូប​នេះ។

 

ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

 

ដូច្នេះ​សរុប​មក កត្តា​ទាំង​អស់​ខាង​លើ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រធាន​ក្លិប​ Real Madrid លោក​ Florentino Pérez ​សម្រេច​ចិត្ត​បណ្ដេញ​អ្នកចាត់ការ​រូប​នេះ​ចេញ​ និង​ជំនួស​វិញ​ដោយ​ Zinedine Zidane ​ដែល​​ជា​អ្នកចាត់ការ​ Real Madrid នៅ​ឈុត​ B (Real Madrid Castilla)៕

 

-ចុចអាន៖ Zidane ​ប្ដេជ្ញា​ជួយ​ Real ពេញ​ទំហឹង ក្រោយ​​ឡើង​តំណែង​អ្នកចាត់ការ​ថ្មី

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ sport-english | dailymail