ឡុង សុភី ចូល​រោងការ​ថ្ងៃ​១៤​នេះ ដោយ​អញ្ជើញ​ភ្ញៀវ​៣០​តុ

ឡុង សុភី ចូល​រោងការ​ថ្ងៃ​១៤​នេះ ដោយ​អញ្ជើញ​ភ្ញៀវ​៣០​តុ

អ្នក​ប្រដាល់ ឡុង សុភី ​នឹង​ចូល​រោងការ​ជាមួយ​កញ្ញា ផន ស្រី​នី ​នៅ​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​នៅ​ផ្ទះ​ខាង​ស្រី​ខេត្ត​ស្វាយរៀង ​ដោយ​តាម​គម្រោង​នឹង​ហៅ​ភ្ញៀវ​ឱ្យ​ចូល​រួម​ចំនួន​៣០​តុ។

 

ឡុង សុភី ចូល​រោងការ​ថ្ងៃ​១៤​នេះ ដោយ​អញ្ជើញ​ភ្ញៀវ​៣០​តុ

 

ឡុង សុភី ​បាន​បញ្ជាក់​បន្ថែម​ថា​ចំនួន​ភ្ញៀវ​៣០​តុ​នេះ គឺ​រូប​គេ​ហៅ​ភ្ញៀវ​១០​តុ និង​ខាង​ស្រី​ហៅ​២០​តុ ដោយ​បច្ចុប្បន្ន​បាន​ចែក​ធៀប​សឹង​តែ​រួច​អស់​ទៅ​ហើយ។ ទំនាក់ទំនង​ស្នេហា​រវាង​អ្នក​ទាំង​ពីរ បាន​ប្រើ​ពេល​យល់​ចិត្ត​គ្នា ៤​ទៅ​៥​ឆ្នាំ​មក​ហើយ ទម្រាំ​យល់​ពី​គ្នា​ច្បាស់​នឹង​ព្រម​ចូល​រោង​ការ​នៅ​ដើម​ឆ្នាំ​២០១៦​នេះ។

 

ម្ចាស់​ជើង​ឯក​ខារ៉ាប៉ាវ​រដូវ​កាល​ទី​មួយ ​ខាង​លើ​បាន​បញ្ជាក់​ជំហរ​ទៀត ​ខ្លួន​នឹង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​រៀបការ​រួច​ដើម្បី​ត្រៀម​ឡើង​ប្រកួត​កម្មវិធី​ធំ​ៗ ពោល​គឺ​ពេល​​ការ​ហើយ មិន​បោះបង់​អាជីព​ប្រដាល់​ទៅ​រកស៊ី​វិញ​នោះ​ទេ៕

 

អត្ថបទ៖ មុន្នី រម្យ
រូបថត៖ FB Sophy