Hiddink៖ Chelsea នៅ​តែ​មាន​ឱកាស​ដណ្ដើម​ចំណាត់ថ្នាក់ Top 4

Hiddink៖ Chelsea នៅ​តែ​មាន​ឱកាស​ដណ្ដើម​ចំណាត់ថ្នាក់ Top 4

គ្រូ​បង្វឹក​ថ្មី​ក្លិប​តោ​ខៀវ Chelsea លោក Guus Hiddink បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ក្រុម​របស់​លោក​នៅ​តែមាន​ឱកាស​ដណ្ដើម​កៅអី​ទៅ​វគ្គ Champions League ​រដូវកាល​ក្រោយ។

 

ការ​លើក​ឡើង​ដូច្នេះ​ បន្ទាប់​ពី Chelsea បាន​យក​ឈ្នះ Crystal Palace ៣-០ កាល​ពី​ថ្ងៃ​អាទិត្យ​ ជា​ជ័យ​ជម្នះលើក​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​ ប៉ុន្តែ​ពួកគេ​តាម​ពី​ក្រោយ​ក្រុម​ចំណាត់​ថ្នាក់លេខ​៤ Tottenham Hotspur ចំនួន​១៣​ពិន្ទុ ស្រប​ពេល​ដែល​ការ​ប្រកួត​នៅ​សល់១៨​សប្ដាហ៍​ទៀត។

 

Hiddink៖ Chelsea នៅ​តែ​មាន​ឱកាស​ដណ្ដើម​ចំណាត់ថ្នាក់ Top 4

 

Hiddink បាន​និយាយ​ថា៖ “ពួក​យើង​មាន​ការ​ពិបាក ព្រោះ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​សំបូរ​ដោយ​ក្រុម​ខ្លាំង។ ក្រុម​និមួយៗ​មាន​លទ្ធភាព​អាច​យក​ឈ្នះ​គ្នា​បាន។ តែ​យ៉ាង​ណា​ដំណើរ​ផ្លូវ​នៅ​ឆ្ងាយ​ទៀត ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា Chelsea នៅតែ​មាន​ឱកាស​ដណ្តើម Top 4″។

 

Chelsea មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ​ក្រោយ​បណ្ដេញ​គ្រូ​បង្វឹក​ចាស់ Jose Mourinho កាល​ពី​ខែ​មុន។ ក្រុម​ការពារ​តំណែង​ជើង​ឯក មួយ​នេះ​បច្ចុប្បន្ន​បាន​ឡើង​មក​កាន់​ចំណាត់​ថ្នាក់​លេខ​១៤ មាន​៦ពិន្ទុ​ផុត​ពី​តំបន់ គេ​កាត់​ចោល និង​មាន​គំលាត​១៩ពិន្ទុ​ស្ថិត​នៅ​ក្រោម​ក្រុម​កំពូល​តារាង៕

 

Hiddink៖ Chelsea នៅ​តែ​មាន​ឱកាស​ដណ្ដើម​ចំណាត់ថ្នាក់ Top 4

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc