​បិសាច​ហុតឈាម​សុនខ នៅ​វៀតណាម​

​ជា​រឿង​ចម្លែក​មួយ ដែល​កើតឡើង​កាលពី​ខែសីហា ឆ្នាំ ២០១៥ ត្រូវបាន​យុវជន​វៀតណាម​មួយរូប បង្ហាញ​ចរិត​កោងកាច ព្រៃផ្សៃ​ទៅលើ​សុនខ ដោយ​ចាប់​អា​រក រួច​ផឹក​ឈាម ដូច​បិសាច​ក្នុង​ភាពយន្ត ។ អំពើ​បែបនេះ​ត្រូវមាន​ប្រតិកម្ម​យ៉ាងខ្លាំង ពី​ខាង​អភិរក្ស​សត្វ ដោយ​អំពាវនាវ​ឱ្យ​បញ្ឈប់ និង ដាក់ទោស​ទណ្ឌ ។​

​បិសាច​ហុតឈាម​សុនខ នៅ​វៀតណាម​

​វេ​ប​សាយ goodyfeed បាន​ផ្សាយ​រូបភាព​ពី​ឃ្លី​ប​វីដេអូ​មួយ ស្តីពី​ការធ្វើ​ទារុណកម្ម និង សម្លាប់​សុនខ របស់​យុវជន​រូបនេះ ដោយ Post នៅក្នុង account Facebook របស់ខ្លួន ព្រមជាមួយ​នឹង​ការ​ញញឹម​ដាក់​ម៉ាស៊ីន​ថត​ថែមទៀត ។​​ក្រោយពី Post រូបនេះ​ទៅ ក៏​កើតមាន​ប្រតិកម្ម​រិះគន់​ពី​ប្រជា​អន​ឡាញ ពិសេស​លោក​សាស្ត្រាចារ្យ ជនជាតិ​អាមេរិក​បាន​អំពាវនាវ​តាមរយៈ​វេ​ប​សាយ petitionhub ឱ្យ​អាជ្ញាធរ​វៀតណាម​នាំខ្លួន​យុវជន​រូបនេះ​មក​ដាក់ទោស ។​

​បិសាច​ហុតឈាម​សុនខ នៅ​វៀតណាម​

​តាម​របាយការណ៍​ថា យុវជន​រូបនេះ​ធ្វើការ​នៅក្នុង​ទីសត្តឃាត​មួយកន្លែង​នៅក្នុង​ទីក្រុង​ហាណូយ ហើយ​បាន​បង្ហោះ​នៅតាម​ហ្វេ​ស​ប៊ុ​ក ពី​អំពើ​ព្រៃផ្សៃ​របស់គេ​យ៉ាង​ចំហ ។ ​នៅក្នុង​ប្រទេស​វៀតណាម មាន​អ្នក​និយម​ហូប​សាច់​សុនខ​យ៉ាងច្រើន ទោះជា​មានការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ក៏ដោយ ៕សូរ្យកាន្ត