ភាព​ខុស​គ្នា​រវាង Launcher និង Theme ដែល​អ្នក​ប្រើ​ប្រាស់ Android គួរ​តែ​ស្វែងយល់

ដូចដែលប្រិយមិត្ត ធ្លាប់មាន បទពិសោធន៍ ក្នុងការ ប្រើប្រាស់ ទូរស័ព្ទ Android ធ្លាប់បាន ស្វែងយល់ និង ដឹងអញ្ចឹង គឺថា ការលេង style នៅលើទូរស័ព្ទ Android មានពីរប្រភេទ មួយគឺ គេត្រូវ ប្រើប្រាស់ Launcher ជាមួយនឹង icon pack និងមួយទៀត គឺគេត្រូវ ទាញយក Theme ពី Theme Store មកតម្លើង តែម្តង។ ហើយចំពោះ អ្វីដែល Launcher និង Theme បានផ្លាស់ ប្តូរនោះ គឺវាមិន ដូចគ្នាឡើយ។

ភាព​ខុស​គ្នា​រវាង Launcher និង Theme ដែល​អ្នក​ប្រើ​ប្រាស់ Android គួរ​តែ​ស្វែងយល់

ចំពោះ Theme សម្រាប់ Android គឺជា សំបកខាងក្រៅ មួយសម្រាប់ រចនា ទូរស័ព្ទអោយ កាន់តែ ទាក់ទាញ ដោយវា ធ្វើការ ផ្លាស់ប្តូរ រចនាបថ នៅក្នុងទូរស័ព្ទ ទាំងស្រុង តែម្តង ដែលក្នុងនោះ មានដូចជា icons, ពណ៌, រចនាបថនៅក្នុង ផ្នែកមួយចំនួន ទៀតជាដើម។ Theme ទាំងនោះដែរ ត្រូវបាន ដាក់អោយ ទាញយក នៅក្នុង Theme Store សម្រាប់ទូរស័ព្ទ សាមសុង ដែលមាន ចាប់ពី Galaxy S6 ឡើងទៅ ហើយសម្រាប់ ទូរស័ព្ទ Huawei ​វិញ អាចនឹង ចាប់ពី Honor 6 ឡើងទៅ (នៅមាន ទូរស័ព្ទ ផ្សេងៗជាច្រើនទៀត)។

ភាព​ខុស​គ្នា​រវាង Launcher និង Theme ដែល​អ្នក​ប្រើ​ប្រាស់ Android គួរ​តែ​ស្វែងយល់

ដោយឡែក សម្រាប់ Launcher + icon pack សម្រាប់ Android វិញ ក៏មិនខុសគ្នា ប៉ុន្មានដែរ ដោយវាគឺជា សំបកខាងក្រៅ ដូចគ្នា ប្រើសម្រាប់ រចនា ទូរស័ព្ទអោយ កាន់តែ ទាក់ទាញ ក៏ប៉ុន្តែ វាធ្វើការ ផ្លាស់ប្តូរ តែផ្នែក icon នៅខាងក្រៅ តែប៉ុណ្ណោះ សម្រាប់ផ្នែក មួយចំនួន ដូចជា ក្នុងកម្មវិធី ផ្សេងៗ ឬក៏ Settings គឺវាមិនបាន ផ្លាស់ប្តូរ នោះទេ។ ណាមួយទៀត វារាង រញ៉េរញ៉ៃច្រើន ជាមួយនឹងការ តម្លើង មិនដូច ទៅនឹង Theme នោះទេ។ ចំពោះ Launcher និង icon pack នេះដែរ លោកអ្នក អាចស្វែងរក និងទាញយក វាបាន នៅក្នុង Play Store ហើយវាមិន ទាមទារ ឬកំណត់ ឧបករណ៍ឡើយ ដោយ ទូរស័ព្ទណា ក៏អាចតម្លើង វាបានដែរ អោយតែដំណើរ ការលឿន។

ភាព​ខុស​គ្នា​រវាង Launcher និង Theme ដែល​អ្នក​ប្រើ​ប្រាស់ Android គួរ​តែ​ស្វែងយល់

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមិនមាន Theme Store នោះ ប្រាកដជា មានការ ពិបាកហើយ ក្នុងការលេង style Theme អោយបានគ្រប់ ចន្លោះគន្លាតនោះ។ ហើយជម្រើស មានតែគត់ គឺប្រើប្រាស់ Launcher + icon pack។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Mai
  • 1:39 PM, 05 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ