ម៉េង កែវពេជ្ជតា សុខចិត្តដាច់ពោះស្លាប់ តែត្រូវស្រវ៉ា យកកូនៗឲ្យបាន

ភ្នំពេញ៖ តារាចម្រៀងជួរមុខ ដែលមានទឹកដមសំនៀង ពិរោះរណ្តំចិត្តអ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ម៉េង កែវពេជ្ជតា ថ្មីៗនេះបានរំលេចសារមួយ ដែលរំឭកពីអតីតកាល បង្ហាញពីទឹកចិត្តនាង ក្នុងនាមជាម្តាយម្នាក់មិនដែលប្រាថ្នាចង់បាន មាសប្រាក់លុយកាក់អ្វីទេ នាងសុខចិត្តចោលទ្រព្យសម្បត្តិនិងដាច់ពោះស្លាប់ ឲ្យតែបានអោបក្រសោបកូនៗជាប់នៅដើមទ្រូង។

ចាប់តាំងពីតារាចម្រៀងចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតា បានលែងលះជាមួយអតីតស្វាមី លោកឧត្តមសេនីយ៍ទោ ផ្កាយ២ មួង ឃីម ប្រមាណជាង៥ឆ្នាំមកនេះ អ្នកនាងមិនដែលរំឭក ឫនិយាយពីរឿង អតីតកាលដ៏ជូរចត់នេះឡើយ ប៉ុន្តែថ្មីៗនេះមិនដឹងថា មានអ្វីជម្រុញចិត្តតារាចម្រៀងរូបនេះ ទើបបានជាអ្នកនាង បង្ហាញសារមួយដោយចង់ឆ្លុះបញ្ចាំង ពីទឹកចិត្តរបស់អ្នកនាង ប្រាប់ដល់កូនៗប្រុសស្រី។

ដោយអ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរនៅលើ Facebook ជាភាសាខ្មែរ ដោយរំឭកអតីតកាល នៅពេលដែលនាងឡើងតុលាការលែងលះ ជាមួយអតីតស្វាមីថា « នៅពេលលែងលះ ! ស្ត្រីជាម្តាយត្រូវតុលាការ សួរថា តើរវាងកូនៗ និងទ្រព្យសម្បត្តិ ចង់ជ្រើសរើសយកមួយណា??? ខ្ញុំនឹងឆ្លើយថា ទោះជាត្រូវដាច់ពោះស្លាប់ ក៏ខ្ញុំត្រូវតែយកកូនៗជាដាច់ខាត !!! នេះជាក្រមសីលធម៌ នេះជាព្រហ្មវិហាធម៌ នេះជាចរិតពិត នៃត្រកូលខ្ញុំ ។ ជូនពរបងប្អូនពុកម៉ែ មីងមា និងមិត្ត»។

សូមរំឭកផងដែរថា កំពូលតារាចម្រៀងល្បីឈ្មោះលំដាប់ ប្រចាំប្រទេស អ្នកមេម៉ាយចាស់សម្រស់ ម៉េង កែវពេជ្ជតា ក្រោយពីជួបស្នេហ៍ខកបំណងមិនអាចទ្រាំរស់នៅជាមួយគ្នាតទៅទៀត បានក៏ឈានដល់ផ្លូវបំបែក លែងលះ ជាមួយអតីតស្វាមី លោក មួង ឃីម តាមផ្លូវច្បាប់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ដោយនាងត្រូវបាន តុលាការសម្រេចឲ្យនាងមានសិ្នទ្ធមើលថែ ចិញ្ចើមបីបាច់កូនប្រុសស្រីថែមទៀតផង ៕