បទ “Out Of The Woods” របស់ Taylor Swift ត្រូវបានគេយកទៅ ប្រៀបធៀប នឹងជីវិតពិត

យូធ្យូប៖ អ្នកទស្សនា មួយចំនួន ចំពោះបទចម្រៀងថ្មី ដែលទើបចេញ មិនទាន់បានមួយ សប្តាហ៍ របស់ Taylor Swift ក្នុងបណ្តាញសង្គមនិង កម្សាន្ត យូធ្យូប បានបង្ហាញចំណាប់ អារម្មណ៍ ប្លែកៗគ្នាទៅលើអត្ថន័យ នៃខ្សែវីដេអូ អមជាមួយនឹងបទចម្រៀង “Out Of The Woods” ដែលកំពុងទទួលបានការចាប់អារម្មណ៍ ខ្លាំងគួរសមនេះ ជាពិសេស ទៅលើ ជីវិតពិតរបស់នាង Taylor Swift ផ្ទាល់តែម្តង។

មកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១៦ ក្រោយបង្ហោះបាន ៤ថ្ងៃប៉ុណ្ណោះ “Out Of The Woods” មានអ្នកចូលទស្សនា រហូតដល់ ជាង ១៦ លានដង ដែលតួលេខនេះ ចាត់ទុកថាជា វីដេអូ ចម្រៀងដែលពេញនិយម គួរសមសម្រាប់ ដើមឆ្នាំ ២០១៦។ ទោះបីជាវាមិនដូចបទ ដែល ល្បីជាងគេលើលោក “Blank Space” ក៏ដោយ ប៉ុន្តែបទ “Out Of The Woods” គឺត្រូវបានមតិ មួយចំនួនលើកឡើងថា ជាការបង្ហាញខ្សែជីវិតពិត របស់តារាចម្រៀងអាមេរិក រូបនេះ។

ខ្សែជីវិតពិតនោះ គឺប្រៀបប្រដូចទៅនឹង ឈុតឆាកក្នុងវីដេអូ ដូច្នោះឯង ដោយមានទាំងការ គេសវេសពីឧបសគ្គ គ្រប់ជំពូក, ការស្វែងយល់ពីសង្គមប្លែកៗ ពីមួយតំណាក់ទៅមួយតំណាក់, ការព្យាយាមសម្របទៅនឹងបរិស្ថាន ក្តៅ ត្រជាក់ គ្រោះថ្នាក់, និង ការស្វែងរកឲ្យឃើញនូវអ្វី ដែលជាខ្លួនឯងពិត ដែលជាជោគជ័យ ដ៏ធំបំផុតមួយនៅពេល ចុងបញ្ចប់។ វាក៏អាចប្រៀប ប្រដូចទៅនឹងសង្គ្រាមក្នុងពិភពសិល្ប និង សេ្នហា ផងដែរ៕

បទ “Out Of The Woods” របស់ Taylor Swift ត្រូវបានគេយកទៅ ប្រៀបធៀប នឹងជីវិតពិត