Seung Ri ក្រុម Big Bang ត្រូវ​តារា​ចម្រៀង​ស្រី​បោក​លុយ​អស់​រាប់​លាន​ដុល្លារ

Seung Ri ក្រុម Big Bang ត្រូវ​តារា​ចម្រៀង​ស្រី​បោក​លុយ​អស់​រាប់​លាន​ដុល្លារ

សារ​ព័ត៌មាន​របស់​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ផ្សាយ​ថា Seung Ri សមាជិក​ក្រុម​ចម្រៀង Big Bang ត្រូវ​តារា​ចម្រៀង​ស្រី​ម្នាក់​បោក​លុយ​អស់​រាប់​លាន​ដុល្លារ។

 

Seung Ri ក្រុម Big Bang ត្រូវ​តារា​ចម្រៀង​ស្រី​បោក​លុយ​អស់​រាប់​លាន​ដុល្លារ

 

កាល​ពី​ថ្ងៃ​ទី៤ ខែ​មករា បណ្ដាញ​ព័ត៌មាន Channel A បាន​រាយការណ៍​ថា​ នៅ​​ខែ ​មិថុនា ឆ្នាំ ២០១៤ តារា​ចម្រៀង Shin Eun Sung បាន​ផ្ដល់​យោបល់​ថា Seung Ri គួរ​តែ​វិនិយោគ​ចូល​ក្រុមហ៊ុន​​អចលនទ្រព្យ​របស់​នាង។ នៅ​ពេល​នោះ សមាជិក​ប្អូន​ពៅ​របស់ Big Bang បាន​បណ្ដាក់​ទុន​ឲ្យ​នាង ២០០០ពាន់​លាន​វ៉ុន (១,៦៧ លាន​ដុល្លារ) ក្រោយ​មក​ទៀត​បាន​បន្ថែម​ឲ្យ​នាង ៥០ លាន​វ៉ុន (៤ម៉ឺន​ដុល្លារ) ក្នុង​ខែ​សីហា​នៅ​ពេល​ដែល​នាង​ប្រាប់​តារា​ចម្រៀង​រូប​នេះ​ថា​ខ្លួន​ត្រូវ​ការ​ទុន​បន្ថែម​ទៀត។

 

​យ៉ាងណាមិញ រយៈ​ពេល​ជាង​១​ឆ្នាំ​ក្រោយ​មក​ តារា​ចម្រៀង​អាយុ ២៥ឆ្នាំ​រូប​នេះ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ប្រាក់​ចំណេញ​អ្វី​ទាំង​អស់​ពី​ការ​បោះ​ទុន​របស់​ខ្លួន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តារា​ចម្រៀង​ស្រី​រូប​នេះ​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ​មុន​នេះ។

 

តំណាង​ក្រុមហ៊ុន​របស់ Seung Ri គឺ YG Entertainment បាន​ប្រាប់​ទៅ​កាន់ Channel A ថា៖ “បើ​ទោះ​បី​ជា​នេះ​ជា​រឿង​ក្ដី​ផ្ទាល់​ខ្លួន​​របស់​តារា​របស់​ខ្លួន​ក៏​ដោយ តែ​ក្រុមហ៊ុន​នឹង​រួម​ដៃ​នឹង Seung Ri ដើម្បី​រក​វិធី​ដោះ​ស្រាយ​ហេតុការណ៍​នេះ”។

 

Seung Ri ក្រុម Big Bang ត្រូវ​តារា​ចម្រៀង​ស្រី​បោក​លុយ​អស់​រាប់​លាន​ដុល្លារ

 

Shin Eun Sung គឺ​ជា​តារា​ចម្រៀង​មិន​សូវ​ល្បី​ឈ្មោះ​ម្នាក់។ នាង​បាន​បង្ហាញ​មុខ​ដំបូង​នៅ​ឆ្នាំ ២០០៣ ហើយ​បាន​បញ្ចេញ​អាល់ប៊ុម​ចំនួន ២។ នាង​បាន​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​តែ​ត្រូវ​បិទ​វិញ​កាល​ពី​ឆ្នាំ​មុន៕

 

ចុចអាន៖តើ​កំពូល​ក្រុម​ចម្រៀង​ប្រុស​ស្រី​កូរ៉េ​​ប្រចាំ​ឆ្នាំ ២០១៥ ជា​អ្នកណា?

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi