​ហេតុអ្វី​បានជា​មាន​ផ្ទៃពោះ​មិនទាន់បាន​៣​ខែ គេ​មិន​ឱ្យ​និយាយ​?

​ហេតុអ្វី​បានជា​មាន​ផ្ទៃពោះ​មិនទាន់បាន​៣​ខែ គេ​មិន​ឱ្យ​និយាយ​?

​មាន​ជំនឿ​មួយចំនួន​បាន​និយាយថា នៅ​កំឡុង​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​៣​ខែ គឺ​មិន​អាច​និយាយ​ចេញមក​ប្រាប់​អ្នក​ដទៃ​បានឡើយ បើ​ពុំ​ដូច្នោះ​ទេ កូន​អ្នកនឹង​ទុក​មិន​ជាប់​ឡើយ មានន័យ​ថា​អ្នក​អាចរ​លូត​កូន​បាន​។ តើ​នេះ​ជា​ការនិយាយ​ដែល​ត្រឹមត្រូវ​ឬទេ​?

​តាមពិត​ទៅ​មូលហេតុ​ពិត​ដែល​អ្នក​មិន​អាច​និយាយ​នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​៣​ខែ​ដំបូង​គឺ​មកពី​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ក្នុង​អំឡុង​ខែ​នេះ ទារក​ក្នុង​ផ្ទៃ​កំពុង​ដែល​ស្ថិត​ក្នុង​សភាព​ដែល​មិន​នឹងនរ ហើយ​ប្រសិន​ជា​អ្នក​រួម​ភេទ​មិនបាន​ល្អ ឬ​អ្នក​ម្តាយ​មាន​សុខភាព​មិន​ល្អ​ដោយ​មាន​ជំងឺ​ផ្សេងៗ វា​ងាយ​នឹងរ​លូត​ខ្លាំងណាស់ ម្យ៉ាងទៀត​ការប្រើ​ឧបករណ៍​តូចតាច​ដើម្បី​ពិនិត្យ​ផ្ទៃពោះ​ក៏​វា​មិន​ច្បាស់​ដែរ នោះ​វា​អាច​ធ្វើឱ្យ​អ្នក​ច្រឡំ​លទ្ធផល​បាន ដូចនេះ​ប្រសិនជា​អ្នក​ប្រកាស​ប្រាប់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ជាពិសេស​ស្វាមី និង​ម្តាយក្មេក​អ្នក វា​អាច​ធ្វើឱ្យ​គេ​ទាំងអស់គ្នា​សប្បាយចិត្ត​ឥតប្រយោជន៍ ហើយ​ថែមទាំង​ពិបាកចិត្ត​ទៀតផង ដូចនេះ​អ្នក​គួរតែ​ទុក​ក្រោយពេល​៣​ខែ​សិន​ទើប​និយាយ ទុក​ឱ្យ​លទ្ធផល​ច្បាស់លាស់ និង​កូន​មាន​សភាព​នឹងនរ​ជាមុន​សិន​ទើប​ប្រាប់​អ្នក​ទាំងអស់​គ្នា​ទើប​ល្អ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។