បំរាម! ហាម​ប្រព្រិត្តិសកម្មភាពមួយចំនួននៅក្នុងបន្ទប់ទឹក

មនុស្សម្នាក់ៗ​ចំណាយពេលវេលា​រាល់ថ្ងៃក្នុង​ការប្រើប្រាស់​បន្ទប់ទឹក​សម្រាប់​ងូតទឹក, សម្អាតខ្លួនប្រាណ, ដុសធ្មេញ, បទជើងធំ… ទោះបីជាយ៉ាង​ណា សកម្មភាព​នេះបានក្លាយ​ជាទម្លាប់ ប៉ុន្តែពេលខ្លះ​ទម្លាប់ទាំងនេះ​អាចប៉ះពាល់​ដល់សុខភាព។
 
បំរាម! ហាម​ប្រព្រិត្តិសកម្មភាពមួយចំនួននៅក្នុងបន្ទប់ទឹក
ការតុបតែងមុខ​នៅក្នុង​បន្ទប់ទឹក
មិនត្រូវ​តុបតែង​មុខនៅក្នុង​បន្ទប់ទឹកឡើយ។ បាក់តេរីអាក្រក់​ជាច្រើនអាច​នឹងងាយជ្រៀតចូល​ទៅក្នុងឧបករណ៏​តុបតែងមុខ រួចបញ្ជូន​ទៅកាន់ស្បែក​នៃរាងកាយរបស់អ្នក។
បើកចំហរ​មាត់ពេល​ងូតទឹកផ្កាឈូក
ក្បាល​រំមុយណេរបស់ទឹកក្តៅ ទឹកត្រជាក់​បណ្តុំទៅដោយបាក់តេរី។ នៅពេល​កក់សក់ យល់ល្អ​គួរបិទមាត់​របស់អ្នក​ឲ្យជិត ដើម្បីចៀសវាង​បាក់តេរី​ចូលទៅ​ក្នុងខ្លួន។
ត្រូវឧស្សាហ៏​ផ្លាស់ប្តូរវាំង​ននបន្ទប់ទឹក
បាក់តេរីចូលចិត្ត​នៅកន្លែង​សើម និងងងឹត, បន្ទប់ទឹក​ជាមុខសញ្ញា​លាក់ខ្លួន​របស់បាក់តេរី។ បន្ទាប់ពីងូត​ទឹករួច យល់ល្អគួររុញវាំង​ននទៅម្ខាង បើកចំហរ​ដើម្បីឲ្យពន្លឺ និងខ្យល់​ចេញ​ចូល​បាន​ល្អ។
របស់​ធ្វើពីកប្បាស​ប្រើក្នុង​បន្ទប់ទឹក
មិនថា​ជាច្រាសដុសធ្មេញ, កន្សែង​ជូតខ្លួន និង​កន្លែង​ព្យូរអេប៉ុង។ បាក់តេរីចូលចិត្ត​រស់នៅកន្លែង​សើម ហើយ​ទន់។ កន្សែង​ជូតខ្លួនជាកន្លែង​ឃ្លាំងផ្ទុក​បាក់តេរី។ យល់ល្អ​គួរចៀសវាង​ការប្រើកន្សែង​ដែលដាក់នៅ​ក្នុងបន្ទប់ទឹក ហើយត្រូវហាលថ្ងៃ​សិន មុននឹង​ប្រើវា។
ប្រភេទគ្រឿង​សម្អាងជាច្រើន
ជាតិសំណើម និងសីតុណ្ហភាពខ្ពស់​នៅក្នុង​បន្ទប់ទឹក ខ្យល់មិន​អាចចេញចូល​បានល្អ ដូច្នេះបណ្តាលឲ្យ​មានតែខ្យល់​ពុលច្រើន។ ដូច្នេះ យល់ល្អ មិនត្រូវ​ដាក់គ្រឿង​សម្អាង​ច្រើន​នៅក្នុង​បន្ទប់​ទឹកឡើយ។
បើកគម្រប​ចានបង្គន់
ក្រោយពេលឈប់ប្រើប្រាស់​បង្គន់ មនុស្សតែងតែ​មានទម្លាប់មួយបើកចាន​បង្គន់ចោល។ ជាធម្មតា ការចាក់ទឹក​មិនបានត្រឹមត្រូវ អាច​ធ្វើឲ្យ​បាក់តេរី​ក្នុងចានបង្គន់​ស្ថិតនៅ​ពាសពេញ​បរិយាកាស។ ដូច្នេះ ត្រូវបិទ​គម្របចានបង្គន់ ក្រោយពេលឈប់​ប្រើ។
ហាមព្យួរកន្សែងក្នុង​បន្ទប់ទឹក
កុំព្យួរសម្លៀក​បំពាក់នៅក្នុង​បន្ទប់ទឹក។ ជាតិសំណើម​របស់កន្សែង​បានទាក់​យកបាក់តេរី និង​ធ្វើឲ្យ​វារាតត្បាត។ ក្រោយពេល​ប្រើកន្សែងរួច ត្រូវយកទៅ​ដាក់ហាលថ្ងៃ ដូច្នេះ​មេរោគ​នឹងត្រូវ​បំផ្លាញ​អស់៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បំរាម! ហាម​ប្រព្រិត្តិសកម្មភាពមួយចំនួននៅក្នុងបន្ទប់ទឹក