មនុស្ស​ជាង​៤០​នាក់​ស្លាប់ និង​របួស​ដោយសារ​កា​រ​ផ្ទុះ​រថយន្តក្រុង​នៅ​ចិន

ប៉េកាំង​៖​មនុស្ស​យ៉ាងហោចណាស់​១៤​នាក់​បាន​ស្លាប់ និង​ជាង​៣០​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​រថយន្តក្រុង​យ៉ាង​សន្ធោសន្ធៅ​ស្ថិតនៅក្នុង​តំបន់​ស្វយ័ត ណី​ង​សៀ​ហ៊ុយ ភាគ​ពាយ័ព្យ​ប្រទេស​ចិន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ព័ត៌មាន​ចិន​ស៊ិន​ហួ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៥ ខែមករា ឆ្នាំ ២០១៦ នេះ​។

​    ​ហេតុការណ៍ ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៧ ព្រឹក ដោយពេល​នោះ រថយន្តក្រុង​ពាក់ ស្លាក​លេខ No. 301 បាន​ផ្ទុះ​ឆេះ ដោយ​មិនដឹង​មូលហេតុ​តែម្តង​នៅឯ​សង្កាត់ ហេ​ណាន នៃ​ទីក្រុង យីន​ឈន់​។

​    ​គួរ​បញ្ជាក់ថា ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​បញ្ជូន​អ្នករងរបួស​ទាំងអស់​ទៅ​សង្គ្រោះបន្ទាន់​នៅឯ មន្ទីរពេទ្យ​ក្នុង​តំបន់ ហើយ​ប៉ូលិស​ក៏​កំពុងធ្វើការ​ស៊ើបអង្កេត​ផងដែរ​នៃ​គ្រោះថ្នាក់​នេះ​៕

មនុស្ស​ជាង​៤០​នាក់​ស្លាប់ និង​របួស​ដោយសារ​កា​រ​ផ្ទុះ​រថយន្តក្រុង​នៅ​ចិន