ក្រុម​អ្នក​ភូមិ​ព្រមាន​​ផ្តិត​មេដៃ​ប្រឆាំងអតីត​អាចារ្យវត្ត​​​ម្នាក់ រំលោភ​យក​ដី​វត្ត​បើក​កន្លែង​​ផឹក​ស៊ី​​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រុម​អ្នក​ភូមិ​ភាគច្រើន​នៅ​ក្នុងភូមិ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល បាន​ប្រកាស​ថា នឹង​ធ្វើ​ញត្តិ​ផ្តិត​មេដៃ​តវ៉ា​ប្រឆាំង​អតីត​អាចារ្យវត្ត​ម្នាក់ ដែល​បាន​ចាក់​ដី​លុប​មាត់​អូរ​ក្បែរ​វត្ត ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ដើម្បី​បើកហាង​ផឹកស៊ី ។

ការ​ព្រមាន​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៥ មក​រា ២០១៦ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​បាន​ចោទ​អតីត​អាចារ្យវត្ត «​ខ្នាចរមាស​» លោក​ស សៅ អាយុ​ជាង​៦០​ឆ្នាំ កំពុង​ចាក់​ដី​លុប​អូរ​ក្បែរ​វត្ត ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក​ឡាំ វ​ណ្ណី ជា​មេឃុំ​ខ្នាចរមាស ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទប្រកាន់​ទៀត​ថា ហាក់​កំពុង​ជួយ​ជ្រោមជ្រែង​ឱ្យ​ទីតាំង​សម្រាប់​ចាក់​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​អតីត​អាចារ្យវត្ត​នោះ ។

យ៉ាងណា​ក៏​ដោយ មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ស សៅ អតីត​អាចារ្យវត្ត​ខ្នាចរមាស នៅឡើយ​ទេ ។

  • ក្រុម​អ្នក​ភូមិ​ព្រមាន​​ផ្តិត​មេដៃ​ប្រឆាំងអតីត​អាចារ្យវត្ត​​​ម្នាក់ រំលោភ​យក​ដី​វត្ត​បើក​កន្លែង​​ផឹក​ស៊ី​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/05  Category:កីឡា