ប្រធានគណបក្ស ប្រជាជនខេត្តតាកែវ រំពឹងថានិងស្ដារកិត្តិយសគណបក្ស ដែលបាត់បង់កន្លងមក

តាកែវ ៖ នៅក្នុងឱកាសអញ្ជើញ ចូលរួមសម្ភោធ រូបសំណាកទេវតាបាចផ្កា ដែលជាសញ្ញាសម្គាល់ របស់ គណបក្សប្រជាជន កម្ពុជា នៅនៅព្រឹកថ្ងៃ អង្គារ ទី ៥ ខែ មករា ឆ្នាំ ២០១៥នេះនៅទីស្នាក់ការ គណបក្ស ប្រជាជនកម្ពុជាខេត្តតាកែវ លោក ឡាយ វណ្ណៈ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវថ្មី បានសំដែង នូវក្ដីរំពឹងថា កិត្តិយសគណបក្ស ដែលត្រូវបំផ្លាញ តាមរយៈលទ្ធផលបោះឆ្នោត មិនល្អ នៅក្នុងខេត្តតាកែវ ក្នុងឆ្នាំ២០១៣ កន្លងទៅ និងត្រូវបានស្ដាឡើងវិញជាក់ជាពុំខាន នៅក្នុងការបោះឆ្នោតខាងមុខ។

  លោក  ឡាយ វណ្ណៈ បានសង្កត់ធ្ងន់ថា «យើងសង្ឃឹមថាការបោះឆ្នោត ឃុំ សង្កាត់ឆ្នាំ២០១៧ និងការបោះ ឆ្នោតសភានៅ ២០១៨ គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ និងទទួលបានលទ្ធផលល្អ ពោលគឺយើង សង្ឃឹមថានិងឈ្នះឆ្នោតបានទទួល អាសនៈច្រើនជាក់ជាពុំខាន»។

  គួបញ្ចាក់ថា ក្នុងចំណោមអសនៈសភាចំនួន៨នៅក្នុងខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តតាកែវ បានទទួលអាសនៈសភាចំនួន៤ រីឯ៤អសនៈសភាទៀតត្រូវបានធ្លាក់ទៅលើកណ្ដាប់ដៃគណបក្សសង្រ្គោះជាតិ។ គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានបាត់បង់អាសនៈសភាចំនួន២បើប្រៀបធៀបទៅនិងការបោះឆ្នោតឆ្នាំ២០០៨កន្លងមក។

បន្ទាប់ពីបានទទួលតំណែងជាអភិបាលខេត្តតាកែវ រយៈពេលប្រមាណជាង១ឆ្នាំមកនេះ និងការទទួលតំណែងថ្មី ថ្មោងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលជា មនុស្សជំនាន់ ថ្មី របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានគេមើលឃើញថា បានខឹតខំកសាងស្នាដៃអភិវឌ្ឍន៏ខេត្តតាកែវ ឲ្យប្រែ មុខមាត់ថ្មីជាពិសេសលោកត្រូវបានប្រជាពលរដ្ឋខេត្តតាកែវមួយចំនួនធំ ស្រលាញ់ចូលចឹត្តតាមរយៈការ ចុះមូល ដ្ឋានជួបប្រជាពលរដ្ឋញឹកញាប់ និងការដាក់ខ្លួនដាក់កាយជាមនុស្សសាមញ្ញ ដូចប្រជាពលរដ្ឋធម្មតា ម្នាក់ ៕

ប្រធានគណបក្ស ប្រជាជនខេត្តតាកែវ រំពឹងថានិងស្ដារកិត្តិយសគណបក្ស ដែលបាត់បង់កន្លងមក

ប្រធានគណបក្ស ប្រជាជនខេត្តតាកែវ រំពឹងថានិងស្ដារកិត្តិយសគណបក្ស ដែលបាត់បង់កន្លងមក

ប្រធានគណបក្ស ប្រជាជនខេត្តតាកែវ រំពឹងថានិងស្ដារកិត្តិយសគណបក្ស ដែលបាត់បង់កន្លងមក